ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៨ ខែតុលា ភ្លៀងនៅតែបន្តធ្លាក់ ដោយឡែករាជធានីភ្នំពេញ និងបណ្ដាខេត្តខ្លះ អាចមានភ្លៀងក្នុងកំរិតខ្សោយ លាយឡំដោយខ្យល់កន្ត្រាក់

    BY Khmernote Media October 11, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី១៨ ខែតុលា ភ្លៀងនៅតែបន្តធ្លាក់ ដោយឡែករាជធានីភ្នំពេញ និងបណ្ដាខេត្តខ្លះ អាចមានភ្លៀងក្នុងកំរិតខ្សោយ លាយឡំដោយខ្យល់កន្ត្រាក់

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្ដីជូនដំណឹងស្ដីពីស្ថានភាពធាតុអាកាស ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ ឱ្យបានជ្រាបថា៖

    ព្រះរាជាណាចក្រកម្ពុជា បន្តទទួលឥទ្ធិពលនូវទ្រនុងសម្ពាធខ្ពស់ពីប្រទេសចិន។ លើកលែងតែប៉ែកខាងក្រោមទទួលរងឥទ្ធិពលខ្សោយពីប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយកាត់លើ ចុងខាងត្បូងនៃដីសណ្ដមេគង្គ។ ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖

    ១-តំបន់ទំនាបកណ្តាល៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    – បណ្ដាខេត្តនៅភាគខាងលើ និងភាគពាយ័ព្យអាចមានភ្លៀងក្នុងកំរិតតិច។ ដោយឡែករាជធានីភ្នំពេញ និងបណ្ដាខេត្តភាគខាងក្រោមអាចមានភ្លៀងក្នុងកំរិតពីខ្សោយទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

    ២-តំបន់ខ្ពង់រាប៖
    – សីតុណ្ហភាពអប្បបរមា មានពី ២១-២៣ °C
    – សីតុណ្ហភាពអតិបរមា មានពី ៣០-៣២ °C
    – អាចមានភ្លៀងក្នុងកំរិតតិច លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ។

    ៣-តំបន់មាត់សមុទ្រ៖
    – សីតុណ្ហភាពអប្បបរមា មានពី ២២-២៤ °C
    – សីតុណ្ហភាពអតិបរមា មានពី ២៩-៣១ °C
    – អាចមានភ្លៀងក្នុងកំរិតពីតិចទៅមធ្យម លាយឡំទៅដោយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ខ្សោយ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: