Short News

ចិន​បាន​បាញ់​បង្ហោះ​ដោយ​ជោគជ័យ​នូវ​រ៉ុក្កែត​ដឹក​ជញ្ជូន​ដែល​ដឹក​ផ្កាយ​រណប​សង្កេត​មើល​ពន្លឺ​ព្រះ​អាទិត្យ​មាន​ឈ្មោះ​ថា “Guofu-1” ឡើង​ទៅ​ក្នុង​គន្លង

BY
Oun Mey
October 11, 2022

ចិន៖ កាលពីថ្ងៃទី ១០ ខែតុលា សារព័ត៌មាន Thairath បានរាយការណ៍ថា ប្រទេសចិនបានបាញ់បង្ហោះរ៉ុក្កែត Long March-2D ដោយជោគជ័យនៅមជ្ឈមណ្ឌលបាញ់បង្ហោះផ្កាយរណប Jiuquan នៅបរិវេណតំបន់វាលខ្សាច់ gobi ម៉ុងហ្គោលីខាងក្នុង នៅភាគពាយព្យនៃប្រទេសនៅម៉ោង ០៧:៤៣នាទី។ ដោយគ្រាប់រ៉ុក្កែតនេះបានដឹកផ្កាយរណបសង្កេតដែលគេស្គាល់ថាជា “Advanced Space-based Solar Observatory-ASO-S” ឬ “Guofu-1” ចូលទៅក្នុងគន្លង រហូត​មាន​ការ​លាតត្រដាង​ថា បេសកកម្ម​បាញ់​បង្ហោះ​ផ្កាយរណប​ទៅ​ក្នុង​តារាវិថី​លើក​នេះ​បាន​ជោគជ័យ។

Share This Post: