Short News

រុស្ស៊ីបានទម្លាក់មីស៊ីលប៉ុន្មានគ្រាប់ទៅលើទីក្រុងគៀវ ដែលជាការឆ្លើយតបភ្លាមៗទៅនឹងការបំផ្ទុះស្ពានដែកនៅតំបន់គ្រីមៀ

BY
Oun Mey
October 11, 2022

រដ្ឋធានីគៀវរបស់អ៊ុយក្រែនត្រូវបានរង្គោះរង្គើដោយគ្រាប់មីស៊ីលជាបន្តបន្ទាប់នៅព្រឹកមិញនេះ ដែលជាការសងសឹករបស់លោក វ្ល៉ាឌីមៀ ពូទីន ឆ្លើយតបទៅនឹងការបំផ្ទុះនៅលើស្ពានគ្រីមៀ នេះបើតាមការចុះផ្សាយរបស់សារព័ត៌មាន Daily Mail។ វាបានកើតឡើងបន្ទាប់ពីភាពស្ងប់ស្ងាត់អស់ជាច្រើនខែនៅទីក្រុងគៀវ ខណៈមីស៊ីលបានហោះរំលងពេញផ្ទៃមេឃរបស់ទីក្រុង។ អភិបាលក្រុងលោក Vitalii Klitchko បានរាយការណ៍ថា ការផ្ទុះបានកើតឡើងនៅក្នុងសង្កាត់ Shevchenko នៅកណ្តាលទីក្រុង ប៉ុន្តែមិន​ទាន់​មាន​សេចក្តី​រាយការណ៍​ភ្លាមៗ​អំពី​អ្នក​ស្លាប់ ​និងរង​របួស​នោះ​ទេ។ ការវាយប្រហារនេះក៏គ្មានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះដែរ ខណៈពេលដែលលោក វ្ល៉ាឌីមៀ ពូទីន កំពុងរៀបចំអង្គប្រជុំប្រធានសន្តិសុខនៅថ្ងៃចន្ទនេះផ្ទាល់ ដើម្បីពិភាក្សាអំពីការសងសឹកពាក់ព័ន្ធនឹងការបំផ្ទុះនៅស្ពានគ្រីមៀ ហើយគាត់បានហៅវាថាជា «ការវាយប្រហារភេរវកម្ម»។

Share This Post: