ស្វីតពេកហើយ!! នីកូនិងសូលីកា យប់មិញនៅ UC ជួបអបអរសិស្សសាលាវត្តចេត ខេត្តកំពតបានទទួលសំភារះសិស្សាដូចបំណង!
កាលពីម្សិលមិញនេះ ហ្គេតប៊ីបានសហការជាមួយ សាកលវិទ្យាល័យកម្ពុជា បង្កើតកម្មវិធី Together ! ដែលជាការប្រគំតន្រ្តីដ៏ធំមួយ ដើម្បីប្រមូលថវិការជួយ ទ្រទ្រង់ដល់សាលាវត្តចេត ខេត្តកំពត សាលាវត្តចេតខេត្តកំពត មានសាលារៀនតូចមួយដែលមានតែអគារសិក្សាមួយបន្ទប់ ធ្វើពីថ្ម ប្រក់ស័ង្កសី សាលានេះមានអ្នកគ្រប់គ្រងតែម្នាក់គត់ ដែលដើរតួជានាយកសាលាផង ជាគ្រូបង្រៀនផង ក្មេងៗនៅទីនោះចង់បានសំភារ:សិក្សាដើម្បីសំរួលដល់ការសិក្សារបស់ ពួកគេ ។ ដោយឃើញពីតំរូវការចាំបាច់របស់សិស្សានុសិស្សនៅសាលាបឋមសិក្សាវត្តចេត ហ្គេតប៊ីនិងUC បានសហររៀបចំការប្រគំតន្រ្តីដើម្បីប្រមូលថវិការដើម្បីទិញសំភារះ សិក្សា ជូនសិស្សានុសិស្សនៅសាលាវត្តចេត ។ ក្រៅពីការងារសប្បុរសធម៌មួយនេះ ហ្គេតប៊ីក៏បាននាំ មកនូវការប្រគំតន្ត្រីដោយមានការចូលរួមពីលោកនីកូ កញ្ញាពេជ្រ សូលីការ ការសំដែងចំរុះ របស់និស្សិតUC ដើម្បីអបអរសាទរឆ្នាំថ្មីដែលនឹងចូលមកដល់ក្នុងពេលឆាប់ៗខាងមុខនេះ។


គួរបញ្ជាក់ថាជានិច្ចជាកាលហ្គេតប៊ីតែងតែបានចូលរួមជាមួយការងារសង្គម និង ការផ្តល់នូវវគ្គបណ្តុះបណ្តាលផ្សេងៗដល់សិស្សនិស្សិតដើម្បីជាការតបស្នងនូវការគាំទ្រពីប្រជាជនកម្ពុជា ដែលតែងតែគាំទ្រផលិតផលហ្គេតប៊ីកន្លងមក ។

