ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងអប់រំពិនិត្យករណីឪពុកម្តាយធ្វើសំណង់ ហើយយកកូនមកជាមួយដោយមិនបានចូលរៀន គួររៀបចំឱ្យពួកគេបានចូលរៀនសូត្រ

    BY Khmernote Media October 11, 2022
    សម្តេចតេជោ ហ៊ុន សែន ស្នើឱ្យក្រសួងអប់រំពិនិត្យករណីឪពុកម្តាយធ្វើសំណង់ ហើយយកកូនមកជាមួយដោយមិនបានចូលរៀន គួររៀបចំឱ្យពួកគេបានចូលរៀនសូត្រ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាបានស្នើឱ្យរដ្ឋ មន្ត្រី ក្រសួងអប់រំ យុវជន និងកីឡាពិនិត្យធ្វើយ៉ាងណាឱ្យក្មេងបានរៀនសូត្រ ក្នុងករណីឪពុក ម្តាយធ្វើសំណង់ ហើយកូនតូចៗទៅជាមួយដោយមិនបានចូលរៀននោះ។

    ថ្លែងក្នុងពិធីចែកសញ្ញាបត្រដល់និស្សិតបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) នាព្រឹកថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ ជ្រោយចង្វារ រាជធានីភ្នំពេញ សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា៖ «យើងពិការរូប កាយ តែកុំពិបាកខួរក្បាល អីចឹងទេ ចំណុចនេះសំខាន់ណាស់ ហើយខ្ញុំតែងតែថ្កោលទោស អ្នក ណាក៏ដោយជេរ អាខ្វាក់ អាកំបុត… ដែលជាអំពើអសីលធម៌។

    ដោយសារកាយសម្បទាន អីចឹង យើងត្រូវតែប្រឹង ពីព្រោះចំណេះដឹងរបស់យើងវាជាគ្រឿងអលង្ការល្អពិត ខណៈអ្នក ខ្លះមានរូបកាយល្អ តែចំណេះដឹងអត់មាន។» សម្តេចតេជោគូសបញ្ជាក់ថា៖ «រឿងមួយខ្ញុំគួរ រម្លឹក ឯកឧត្តម ហង់ជួន ណារ៉ុន សូមជួយពិចារណាគ្នាទៅលើបញ្ហាការអប់រំសម្រាប់កុមារ និងយុវជនដែលត្រូវធ្វើចំណាក់ស្រុក។ តាមការសិក្សាស្រាវជ្រាវ ក្នុងនោះការចំណាកក្នុងស្រុក កម្មករសំណង់មួយចំនួនបានធ្វើការនៅភ្នំពេញបាននាំប្រពន្ធកូនមកជាមួយ តើត្រូវដោះ ស្រាយយ៉ាងម៉េចដើម្បីឱ្យកូន មកជាមួយបានរៀនសូត្រ»។

    សម្តេចតេជោនាយករដ្ឋមន្រ្ដីបានណែនាំដល់ក្រសួងអប់រំ ត្រូវរកវិធីដោះស្រាយ ហើយ សម្តេចបានលើកឧទារហ៍ថា អាចដោះស្រាយថានៅតំបន់ណាមួយ ដែលមានការដ្ឋានសំណង់ ហើយមានសាលាក្បែរហ្នឹងគឺខិតខំឱ្យក្មេងបានរៀននៅក្បែរហ្នឹង ហើយបើគេផ្លាស់ប្តូរការធ្វើ សំណង់ត្រូវឱ្យក្មេងបានរៀនបន្ត។

    សម្តេចតេជោបានថ្លែងបញ្ជាក់ថា៖ «នេះជាការគិតបឋម របស់ ខ្ញុំ បើមិនអីចឹងទេ តើកុមាររបស់យើងបានទទួលចំណេះដឹងទេ។ នេះជាចំណុចខ្ញុំឱ្យគិត ហើយឱ្យធ្វើ។ យើងឃើញថាកម្មករដែលរកការងារធ្វើនៅតាមទីក្រុង ឬតាមការដ្ឋាន មាន ម្យ៉ាងគាត់ផ្ញើកូននៅជីដូន ជីតា ឬសាច់ញាត្តិនៅស្រុកដែលចំណុចនេះគឺអាជ្ញាធរមូលដ្ឋានត្រូវ ដើម្បីឱ្យយក ចិត្តទុកដាក់ចំពោះកូន និងឪពុកម្តាយដោយកុំឱ្យមានការប៉ះពាល់ដល់ ការ សិក្សា របស់ក្មេង»។

    ជាមួយគ្នានោះដែរ សម្តេចតេជោនាយករដ្ឋមន្រ្ដីលើកឡើងទៀតថា ទិដ្ឋភាពមានពីរ យ៉ាងគឺមួយមានកូនទុកនៅស្រុក ហើយមួយទៀតកូនទៅតាមឪពុកម្តាយនាំកូនទៅជាមួយ ដែលធ្វើឱ្យកូនមិនបានសិក្សានោះ។ ចំពោះការនាំកូនទៅជាមួយរបស់ឪពុកម្តាយ នោះ សម្តេច តេជោបានបញ្ជាក់ឱ្យដឹងថា៖ «យើងត្រូវរកវិធីដោះស្រាយយ៉ាងដូចម្តេច។ យើងត្រូវ សហ ការជាមួយបណ្តាការដ្ឋានទាំងឡាយ និងជាមួយសាលានៅជិតនោះ ដើម្បីឱ្យកុមារ បាន ចូល រៀន ឬបង្កើតថ្នាក់ ចល័តបែបណាដើម្បីឱ្យកុមារបានចូលរៀន»។

    ចំណុចមួយទៀត ដែល ពាក់ ព័ន្ធនឹងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងក្រសួងអប់រំយុវជននិងកីឡាគឺករណីក ម្មករចំណាកស្រុកដូចជាទៅសាធារណរដ្ឋកូរ៉េ និងប្រទេសជប៉ុន មិនមានលទ្ធភាពយកកូន ទៅ ជាមួយនោះទេ តែភាគច្រើនកម្មករទៅប្រទេសថៃ ហើយបានទុកកូននៅជាមួយសាច់ញាត្តិ ដូច្នេះត្រូវគិតគូរដូចកម្មករចំណាកស្រុកនៅក្នុងស្រុក។ ប៉ុន្តែអ្នកទៅប្រទេសថៃ ត្រូវគិតធ្វើយ៉ាងណាឱ្យកុមារបានរៀនសូត្រទោះបីជាភាសារខ្មែរ ឬភាសារថៃក្តី។

    សម្តេចតេជោ ក៏បានថ្លែងបន្ថែមថា នេះជាចំណុចចន្លោះប្រយោងមួយដែល យើងត្រូវធ្វើការគិតគូរ និងធ្វើការដោះស្រាយ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: