ព័ត៌មានជាតិ
ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី
BY Khmernote Media
October 11, 2022
រាជធានីភ្នំពេញ៖ នៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០២២ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រខ្មែរ បានត្រាស់បង្គាប់តែងតាំងលោក វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។

ព្រះមហាក្សត្រត្រាស់បង្គាប់ តែងតាំងមុខតំណែងឯកឧត្តម វេង សាខុន ជារដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី។ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ត្រូវទទួលបន្ទុកអនុវត្តព្រះរាជាក្រឹត្យនេះ ចាប់ពីថ្ងៃឡាយព្រះហស្តលេខាតទៅ។
សូមបញ្ជាក់ជូនផងដែរថា លោក វេង សាខុន ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់បញ្ចប់តំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២២កន្លងទៅនេះ៕
