ស្វែងរកម្ចាស់រថយន្តAudi ពាក់ស្លាកលេខភ្នំពេញ2S-8285 ត្រូវបានគេយកមកឈប់ទុកចោលនៅចំណុចភូមិស្នឹងលិច ខេត្តបាត់ដំបង
ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង នៅថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង មានកិត្តិយសសូមជម្រាបជូនមហាជន អ្នកសារព័ត៌មាននិងអ្នកនិយមប្រើប្រាស់បណ្តាញសង្គមបានជ្រាបថា៖

នៅរសៀលថ្ងៃពុធ ៣រោច ខែអស្សុជ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១២ ខែតុលាឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបានប្រទះឃើញរថយន្តមួយគ្រឿងម៉ាក Audi ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ 2S-8285 មួយគ្រឿង បានត្រូវគេយកមកឈប់ទុកចោលនៅចំណុចភូមិស្នឹងលិច ឃុំស្នឹងស្រុកបាណន់ ខេត្តបាត់ដំបង នាវេលាម៉ោងប្រមាណ០៣និង០០នាទីទៀបភ្លឺ ដោយចាក់សោរបិទជិត ហើយរហូតមកដល់រសៀលនេះ មិនទាន់ឃើញម្ចាស់រថយន្តខាងលើ មានវត្តមាននៅឡើយទេ រីឯសមត្ថកិច្ចនគរបាលស្រុកបាណន់បានដាក់កម្លាំងការពារនៅទីនោះហើយ។
សេចក្តីជូនដំណឹងខាងលើជាព័ត៌មានដល់ម្ចាស់រថយន្ត ឬបងប្អូនណាដែលបានស្គាល់អត្តសញ្ញាណម្ចាស់រថយន្តដូចមានភិនភាគខាងលើ សូមផ្តល់ព័ត៌មានមកក្រុមការងារតាមរយៈទូរស័ព្ទលេខ 012530230ឬលេខ ទូរស័ព្ទរបស់លោកស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ012596066 សូមអរគុណ៕


