ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវក្នុងខេត្តសៀមរាប រងផលប៉ះពាល់ចំនួនសរុប ៣៧ ៧៨៥ ហិកតា ដោយត្រូវការពូជចំនួន៣៧៧,៤តោន ដើម្បីស្តារឡើងវិញ

    BY Khmernote Media October 13, 2022
    ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវក្នុងខេត្តសៀមរាប រងផលប៉ះពាល់ចំនួនសរុប ៣៧ ៧៨៥ ហិកតា ដោយត្រូវការពូជចំនួន៣៧៧,៤តោន ដើម្បីស្តារឡើងវិញ

    ខេត្តសៀមរាប៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប ស្តីពីការចុះពិនិត្យផលប៉ះពាល់ការខូចខាតដំណាំស្រូវនិងវិធានការស្តារឡើងវិញ ក្រោយរងគ្រោះដោយទឹកជំនន់ បានបង្ហាញថា គិតត្រឹមថ្ងៃទី១២ ខែតុលា ឆ្នាំ២០២២ ជំនន់ទឹកភ្លៀងបានធ្វើឱ្យដំណាំស្រូវក្នុងខេត្តសៀមរាបរងផលប៉ះពាល់ចំនួនសរុប ៣៧ ៧៨៥ ហិកតា នៅក្នុងស្រុកចំនួន០៧ ក្នុងនោះមានស្រុកស្រីស្នំ, អង្គរជុំ, ពួក, វ៉ាវិន, ជីក្រែង, ក្រឡាញ់, និងស្រុកប្រាសាទបាគង។

    ដំណាំស្រូវ ទទួលរងការខូចខាតសរុប ១៣ ៨៥៥ ហិកតា លើស្រុកចំនួន០៦ ឃុំចំនួន៣២ ភូមិចំនួន២២១ និង ៧ ២៥២ គ្រួសារ។ ចំពោះផលប៉ះពាល់ដោយជំនន់ទឹកទន្លេលើដំណាំស្រូវមានចំនួន០២ស្រុក ៩ឃុំ ៧២ភូមិ ២ ២៤៧គ្រួសារ ស្មើ នឹងផ្ទៃដី ២ ២៨៩ ហិកតា ក្នុងនោះ ស្រុកជីក្រែងមាន៨ឃុំ ៦៨ភូមិ ១ ៩៦១ គ្រួសារ ស្មើនឹងផ្ទៃដី ១ ៩៥៩ ហិកតា និងស្រុកពួក ០១ឃុំ ៤ភូមិ ២៨៦គ្រួសារ ស្មើនឹងផ្ទៃដីចំនួន ៣៣០ហិកតា។ ចំពោះដំណាំដំឡូងមី រងផលប៉ះពាល់លើផ្ទៃដីសរុបចំនួន ៧ ៣៥១ ហិកតា មាន ២ស្រុក ចំនួន៨ឃុំ ៥៦ ភូមិ និងមាន ៤ ៦៥៣ គ្រួសារ រងគ្រោះ ។

    ដំណាំដំឡូងមីទទួលរងការខូចខាតសរុប ៣ ១២០ ហិកតា លើស្រុកចំនួន២ ឃុំចំនួន ០៨ ភូមិចំនួន ៥៦ និង ៤ ០៤២គ្រួសារ។ ដោយឡែកចំពោះសត្វចិញ្ចឹម នៅស្រុកវ៉ារិនមានសត្វគោងាប់ចំនួន០១ក្បាល និងបក្សីចំនួន ៦៧៦ក្បាល។

    បើតាមរបាយការណ៍ដដែលបានបន្តថា តាមការប៉ាន់ស្មានផ្ទៃដីអាចស្តារឡើងវិញមានចំនួនសរុប ៣ ៧៧៤ ហិកតា ស្មើតម្រូវការពូជចំនួន ៣៧៧,៤តោន ក្នុងនោះស្រុកស្រីស្នំ ១ ៥៧៥ ហិកតា ស្រុកពួក ២៥៣ ហិកតា និងស្រុកក្រឡាញ់ ១ ៨៩៤ ហិកតា ស្រុកជីក្រែង៥២ហិកតា ៕

    ប្រភព៖ ក្រសួងព័ត៌មាន

    Share This Post: