Short News

មីស៊ីលរុស្ស៊ី​នៅ​តែ​បន្ត​វាយប្រហារ​លើ​ទីក្រុង​នានា ​នៅទូទាំង​ប្រទេស​អ៊ុយក្រែនចូលដល់ថ្ងៃទី២

BY
Oun Mey
October 13, 2022

មីស៊ីល​រុស្ស៊ី​នៅ​តែ​បន្ត​វាយប្រហារ​លើ​ទីក្រុង​នានា​ទូទាំង​ប្រទេស​អ៊ុយក្រែន បើ​ទោះ​ជា​មាន​រលក​នៃ​ការ​ថ្កោលទោស​ពី​បរទេស​ក៏​ដោយ។ កងទ័ព​រុស្ស៊ីបាន​បើក​ការ​វាយ​ប្រហារ​ជា​ច្រើន​ដង​លើ​ទីក្រុង​អ៊ុយក្រែន​ ដែលជា​ថ្ងៃ​ទី​ពីរ​ជាប់ៗ​គ្នា។ ពោលគឺ មីស៊ីលចំនួន ១២គ្រាប់ បានវាយប្រហារទីក្រុង Zaporizhzhia ដោយបានសម្លាប់មនុស្សនៅទីនោះម្នាក់ផងដែរ។ រុស្ស៊ីនិយាយថា ខ្លួនកំពុងកំណត់គោលដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពល និងប៉ុស្តិ៍បញ្ជាការរបស់អ៊ុយក្រែន។ រយៈពេល ២ថ្ងៃនេះ គឺជាពេលវេលាដ៏អាក្រក់បំផុតក្នុងរយៈពេលប៉ុន្មានខែចុងក្រោយសម្រាប់អ៊ុយក្រែន ដែលការវាយប្រហារដោយមីស៊ីលបានសម្លាប់មនុស្ស ២០នាក់ និងរបួសជាង ១០០ នាក់។

Share This Post: