តៃវ៉ាន់អះអាងថា ចិនកំពុងសិក្សាពីសង្គ្រាមនៅអ៊ុយក្រែនដើម្បីបង្កើត “យុទ្ធសាស្ត្រកូនកាត់” សម្រាប់ប្រឆាំងនឹងតៃវ៉ាន់នៅពេលខាងមុខ
- BY
- Oun Mey
- October 13, 2022
តៃវ៉ាន់៖ កោះតៃវ៉ាន់បានអះអាងថា ប្រទេសចិនកំពុងសិក្សាពីសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនដើម្បីបង្កើត “យុទ្ធសាស្ត្រកូនកាត់” មួយសម្រាប់ប្រឆាំងនឹងតៃវ៉ាន់នៅពេលខាងមុខ។ យោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅរលៀសថ្ងៃពុធ ទី១២ ខែតុលានេះបានបញ្ជាក់ថា ការអះអាងខាងលើនេះត្រូវបានធ្វើឡើងដោយលោក Chen Ming-tong អគ្គនាយកការិយាល័យសន្តិសុខជាតិតៃវ៉ាន់តាមរយៈសន្និសិទ្ធផ្លូវការមួយដែលបានរៀបចំឡើងនៅក្នុងសភាជាតិតៃវ៉ាន់។

- Share This Post:


