Short News

អតីតមេដឹកនាំមីយ៉ាន់ម៉ាលោកស្រី អ៊ុងសាន ស៊ូជី ត្រូវបានតុលាការយោធាកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន ៣ ឆ្នាំបន្ថែមទៀត

BY
Oun Mey
October 13, 2022

តុលាការ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​​នៅ​ថ្ងៃ​ពុធ​ទី១២ ខែតុលា ឆ្នាំ២០២២ បាន​កាត់​ទោស​លោកស្រី Aung San Suu Kyi (អ៊ុងសាន ស៊ូជី) ឱ្យ​ជាប់​ពន្ធនាគារ​រយៈពេល ៣ ឆ្នាំបន្ថែមទៀត ​ពី​បទ​ទទួល​សំណូក។ ម្ចាស់ជ័យលាភីពានរង្វាន់ណូបែលអាយុ ៧៧ ឆ្នាំរូបនេះ ត្រូវប្រឈមមុខនឹងការចោទប្រកាន់យ៉ាងហោចណាស់ ១៨ ករណី ចាប់តាំងពីអំពើពុករលួយរហូតដល់ការរំលោភលើការបោះឆ្នោត ដែលអាចនាំឱ្យមានការជាប់ពន្ធនាគារអតិបរមាជិត ១៩០ ឆ្នាំ។ លោកស្រី អ៊ុងសាន ស៊ូជី បានហៅការចោទប្រកាន់មកលើលោកស្រីថា មិនសមហេតុផល និងបានបដិសេធរាល់ការចោទប្រកាន់ទាំងអស់។

Share This Post: