មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន អំពាវនាវ ដល់អ្នកសារព័ត៌មានត្រូវអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ
- BY
- Oun Mey
- October 14, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា មន្ត្រីជាន់ខ្ពស់ក្រសួងព័ត៌មាន បានអំពាវនាវ ដល់អ្នកសារព័ត៌មាន ក៏ដូចជាអ្នកប្រកបវិជ្ជាជីវៈសារព័ត៌មានទាំងអស់ សូមធ្វើយ៉ាងណាអនុវត្ដតួនាទីភារកិច្ចរបស់ខ្លួនតាមគោលការណ៍ក្រមសីលធម៌វិជ្ជាជីវៈ ដើម្បីលើកម្ពស់សេចក្ដីថ្លៃថ្នូររបស់អ្នកសារព័ត៌មាន។ ការអំពាវនាវរបស់ឯកឧត្តម មាស សុភ័ណ្ឌ បែបនេះ ដោយ សារតែកាលពីពេលថ្មីៗនេះ មានក្រុមអ្នកឡាយវីដេអូតាមរយៈ Facebook មួយចំនួនដែលអះអាងថា ខ្លួនជាអ្នកសារព័ត៌មាន បានប្រើពាក្យសម្ដីអសុរោះទៅលើព្រះសង្ឃមួយអង្គ ដែលមានបញ្ហារលាកស្រោមខួរក្បាល។

- Share This Post:


