Short News
ប្រពៃណាស់! ហេង វិសាល យកថវិកាដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃនេះ ទៅបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា និង មន្ទីរពេទ្យកុមារអង្គរ
BY Oun Mey
October 14, 2022
(ភ្នំពេញ)៖ ក្រោយពីទទួលបានការគាំទ្រពីមហាជនស្ទើរតែទូទាំងប្រទេស លោក ហេង វិសាល បានយកលុយ៣២០០ដុល្លារ ដែលរកបានពីហ្វេសប៊ុកក្នុងរយៈពេល៧ថ្ងៃ ហើយ ហេង វិសាល និងស្រីនា ក៏បានបន្ថែមទឹកប្រាក់ផ្ទាល់ខ្លួន៨០០ដុល្លារបន្ថែមទៀត ដើម្បីបានបរិច្ចាគដល់មូលនិធិគន្ធបុប្ផាកម្ពុជា ចំនួន២០០០ដុល្លារ និង មន្ទីរពេទ្យកុមារអង្គរ ចំនួន២០០០ដុល្លារ ក្នុងការចូលរួមបេសកកម្មសង្រ្គោះជីវិតកុមារកម្ពុជា។
