ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    កម្លាំងសមត្ថកិច្ចរាវរក និងជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦នាក់ ស្រី០១នាក់ ហើយក្នុងចំណោមសិស្សសាលារងគ្រោះទាំង៦នាក់ នៅរស់រានមានជីវិត ២នាក់ និងបាត់បង់ជីវិត ៤នាក់

    BY Khmernote Media October 14, 2022
    កម្លាំងសមត្ថកិច្ចរាវរក និងជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦នាក់ ស្រី០១នាក់ ហើយក្នុងចំណោមសិស្សសាលារងគ្រោះទាំង៦នាក់ នៅរស់រានមានជីវិត ២នាក់ និងបាត់បង់ជីវិត ៤នាក់

    ខេត្តកណ្ដាល៖​ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ក្នុងឧប្បត្តិហេតុ (លិចទូកដទទឹង) នៅចំណុចកំពង់ដរ ទទឹង ចម្លងពីភូមិអំពិលទឹក ទៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល យោងតាមរបាយការណ៍របស់ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឱ្យដឹងថា៖

    គិតមកដល់វេលាម៉ោង ៨៖០០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២នេះ ក្នុងចំណោមមនុស្ស ១៥នាក់កម្លាំងសមត្ថកិច្ចយើងបានរាវរក និងជាជួយសង្គ្រោះ សិស្សសាលាបានចំនួន ០៦នាក់ ស្រី០១នាក់ ក្នុងចំណោមសិស្សសាលារងគ្រោះទាំង៦នាក់នេះ គឺ នៅរស់រានមានជីវិត ២នាក់ និងស្លាប់ ៤នាក់។

    មកដល់ពេលនេះ បានរកឃើញសពជនរងគ្រោះចំនួន០៤នាក់បន្ថែមទៀត (ស្រី០១នាក់) មានដូចខាងក្រោម៖

    ១- ឈ្មោះ ចាន់ សុខជីម ភេទប្រុសអាយុ ១៤ ឆ្នាំ មុខរបរសិស្ស
    ២- ឈ្មោះ ភារម្យ ដាវីន ភេទប្រុស អាយុ១៣ឆ្នាំ មុខរបរសិស្ស
    ៣- ឈ្មោះ ចិន្ដា ជូលី ភេទស្រីអាយុ ១៣ឆ្នាំ មុខរបរសិស្ស
    ៤- ឈ្មោះ ផាត សុខហេង ភេទប្រុស អាយុ១៤ឆ្នាំ មុខរបរសិស្ស។
    រកឃើញសរុបចំនួន១០នាក់ ស្លាប់០៦នាក់ (ស្រី០១នាក់)។ នៅសល់០៥នាក់ទៀត បច្ចុប្បន្ន កម្លាំងចម្រុះបានបន្តស្រាវជ្រាវរុករកជនរងគ្រោះដែលបាត់ខ្លួនបន្តទៀត ៕

    ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក – TVK

    Share This Post: