ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ពីមូលហេតុ បណ្តាលឲ្យលិចទូកដរធ្វើឲ្យសិស្សសាលាជាច្រើននាក់បាត់បង់ជីវិត

    BY Khmernote Media October 14, 2022
    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បញ្ជាក់ពីមូលហេតុ បណ្តាលឲ្យលិចទូកដរធ្វើឲ្យសិស្សសាលាជាច្រើននាក់បាត់បង់ជីវិត

    ខេត្តកណ្តាល៖ យោងតាមការបញ្ជាក់ពី ស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានឲ្យដឹងថា នៅយប់ថ្ងៃព្រហស្បតិ៍ ៣រោច ខែ អស្សុជ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២២ៈ៣០នាទី​ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការ​នគរបាល​ខេត្តកណ្ដាល​បានដឹកនាំកម្លាំងចុះត្រួតពិនិត្យនិងជួយសង្គ្រោះករណីលិចទូកដរទទឹង ដែលបានកើតហេតុកាលពីវេលាម៉ោង១៩ និង០០នាទី​ ស្ថិតនៅចំណុច ទូកដរទទឹងស្ថិតនៅ ភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល។​

    គិតត្រឹមវេលាម៉ោង ៩:០០នាទីព្រឹកថ្ងៃសុក្រ ទី១៤ ខែតុលា ឆ្នាំ ២០២១នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលស្លាប់ និងបានរកឃើញសពកើនឡើង ៨នាក់ហើយ ខណៈ ៤នាក់ត្រូវបានជួយសង្គ្រោះ និង ៣នាក់ទៀតកំពុងបន្តបាត់ខ្លួន។

    ស្នងការដ្ឋាននគរបាលខេត្តកណ្តាល ក៏បានបញ្ជាក់ផងដែរថា ករណីលិចទូកដរទទឹងនេះ បណ្ដាលមកពីម្ចាស់ទូកដាក់លើសចំណុះ ធ្វេសប្រហែស និងមិនប្រុងប្រយ័ត្ន ហើយគ្មានអាវពោង សម្រាប់ការពារ ទើបបណ្តាលឲ្យមានគ្រោះថ្នាក់បែបនេះ៕

    Share This Post: