ព័ត៌មានជាតិ
គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកនេះ អ្នកបាត់បង់ជីវិតឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ទៀត
BY Khmernote Media
October 14, 2022
ខេត្តកណ្ដាល៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក បានឱ្យដឹងថា គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកនេះ អ្នកបាត់បង់ជីវិតឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ទៀត។

រហូតមកដល់វេលាម៉ោង ៩៖០០នាទីព្រឹកថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១នេះ ក្រុមជួយសង្គ្រោះបានបញ្ជាក់ថា ជនរងគ្រោះដែលបាត់បង់ជីវិត និងបានរកឃើញសពកើនឡើង ៨នាក់ហើយ ខណៈ ៤នាក់ត្រូវបានជួយសង្គ្រោះ និង ៣នាក់ទៀតកំពុងបន្តបាត់ខ្លួន។
ស្នងការនគរបាលខេត្តកណ្តាល លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានបញ្ជាក់ថា នៅក្នុងចំណោមជនរងគ្រោះទាំង ១៥នាក់ ក្រុមជួយសង្គ្រោះ បានរកឃើញ និងជួយសង្គ្រោះកាលពីយប់មិញចំនួន ៦នាក់ (ស្លាប់២នាក់) ហើយរហូតមកដល់ព្រឹកថ្ងៃនេះ កម្លាំងបានរកឃើញសពជនរងគ្រោះ ៥នាក់ទៀត ដូច្នេះគិតត្រឹមម៉ោងជិត ៩នេះ អ្នកបាត់បង់ជីវិតឡើង ៨នាក់ បាត់ខ្លួន ៤នាក់ និងនៅរស់រានមានជីវិតចំនួន ៣នាក់ ៕


