ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ពិតជាសំណាងណាស់! ក្មេងស្រីម្នាក់រួចជីវិតពីការលិចទូកដរ បានរៀបរាប់ពីហេតុការណ៍ថា ខ្លួនមិនចេះហែលទឹកទេ តែប្រឹងបណ្ដែតតាមទឹកហូរមកច្រាំង (មានវីដេអូ)

    BY Khmernote Media October 14, 2022
    ពិតជាសំណាងណាស់! ក្មេងស្រីម្នាក់រួចជីវិតពីការលិចទូកដរ បានរៀបរាប់ពីហេតុការណ៍ថា ខ្លួនមិនចេះហែលទឹកទេ តែប្រឹងបណ្ដែតតាមទឹកហូរមកច្រាំង (មានវីដេអូ)

    ខេត្តកណ្ដាល៖ គិតត្រឹមម៉ោង ៩៖០០នាទីព្រឹកនេះ នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ អ្នកបាត់បង់ជីវិតឡើងដល់ ៨នាក់ ជួយសង្គ្រោះបាន ៤នាក់ និងបាត់ខ្លួន ៣នាក់ ក្នុងឧប្បទ្ទវហេតុលិចទូកចម្លងដឹកសិស្សានុសិស្សចេញពីសាលាទៅផ្ទះ ស្ថិតនៅឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល កាលពីយប់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២២នេះ ។

    ក្នុងហេតុការណ៍ដ៏សោកសង្រេងនេះ មានក្មេងស្រីម្នាក់នៅក្នុងករណីលិចទូកដរ រស់រានមានជីវិត នេះពិតជាសំណាង និងជីវិតថ្លៃណាស់ តាមប្រភពហេតុការណ៍ ក្មេងស្រី ប៊ូរ៉ា បានរៀបរាប់ពីហេតុការណ៍ ដែលខ្លួនបានរួចជីវិត ដោយក្មេងស្រីនិយាយថា៖ “មូលហេតុធ្វើឱ្យទូកចម្លងនោះបានលិច ដោយសារតែដឹកច្រើនពេក ទូកពៀបមុខ ខំប្រឹងបន្តទៅមុខ ដែលបណ្ដាលឱ្យទឹកហូរចូលលិចទូកតែម្ដង។ ក្មេងស្រីនេះ បានបន្តថា ក្នុងពេលដែលលិចទូក គឺ ខ្លួនមិនចេះហែលទឹកទេ បានឡើងលើរម៉ក បោះកាតាបចោល ហើយខំប្រឹងធាក់ជើងក្នុងទឹក និងបណ្ដែតខ្លួនទៅតាមទឹកហូរ រហូតមកដល់ច្រាំង ” ៕ ខាងក្រោមមានវិដេអូ​៖

    Share This Post: