ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះសោកនាដកម្មលិចទូកចម្លងនៅភូមិកោះចំរើន

    BY Naren October 17, 2022
    សម្តេចតេជោ ហ៊ុន សែន សម្ដែងការសោកស្ដាយចំពោះសោកនាដកម្មលិចទូកចម្លងនៅភូមិកោះចំរើន

    (ភ្នំពេញ)៖ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ ដែលពិធីនេះធ្វើឡើង នៅមជ្ឈមណ្ឌលពាណិជ្ជកម្ម និងពិព័រណ៍ជ្រោយចង្វារ រាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។

    ក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន បានសម្ដែងការសោកស្ដាយ និងបានស្មឹងស្មាធគោរពនូវវិញ្ញាណក្ខន្ធជនរងគ្រោះដែលបានបាត់បង់ជីវិតចំពោះសោកនាដកម្មលិចទូកចម្លងនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល​ ។ ដោយសម្តេចតេជោ បានចាត់ទុកជាសោកនាដកម្មមួយ ហើយសម្ដេចក៏បានថ្វាយអំណរគុណដល់ព្រះមហាក្សត្រ និងសប្បុរសជនដែលបានចូលរួមជួយទៅដល់ក្រុមគ្រួសារជនរងគ្រោះផងដែរ។

    សូមរំលឹកថាក្នុងឧបទ្ទវហេតុលិចទូកដរ ស្ថិតនៅភូមិកោះចំរើន ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្ដាល បានធ្វើឱ្យកុមារាកុមារីស្លាប់១១នាក់ និងរស់រានមានជីវិត៤នាក់៕

    Share This Post: