ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    BY Naren October 17, 2022
    សម្តេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត ទៅចុះឈ្មោះបោះឆ្នោតឱ្យបានគ្រប់ៗគ្នា

    (ភ្នំពេញ)៖ នៅព្រឹកនេះ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតនៃសាកលវិទ្យាល័យជាតិគ្រប់គ្រង ចំនួន ៦,៤១១ នាក់ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ថាថ្ងៃ២០ ខែតុលា ឆ្នាំ២០២២ គឺជាថ្ងៃចាប់ផ្ដើមចុះឈ្មោះបោះឆ្នោត ហើយសម្ដេចតេជោ នឹងអញ្ជើញទៅចុះឈ្មោះបោះឆ្នោតឡើងវិញ នៅថ្ងៃ២០ តុលានេះដែរ ដោយសារ សម្ដេចតេជោ បានប្ដូរថ្ងៃខែឆ្នាំកំណើតថ្មី។

    សម្ដេចតេជោ នាយករដ្ឋមន្ត្រី ក៏បានអំពាវនាវ ឱ្យប្រជាពលរដ្ឋដែលមិនទាន់ចុះឈ្មោះបោះឆ្នោត និងគ្រប់អាយុបោះឆ្នោត សូមទៅចុះឈ្មោះបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា ៕

    Share This Post: