ខ្មែរណូត

ស្វែងរក

  • បច្ចេកវិទ្យា

    ក្រុមហ៊ុនចិនចេញគោលការណ៍ឲ្យបុគ្គលិកខ្លួនឈប់ប្រើប្រាស់ទូរស័ព្ទ iPhone និងលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ទូរស័ព្ទ Huawei វិញ

    BY Khmernote Media December 27, 2018
    ក្រុមហ៊ុនចិនចេញគោលការណ៍ឲ្យបុគ្គលិកខ្លួនឈប់ប្រើប្រាស់ទូរស័ព្ទ iPhone និងលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ទូរស័ព្ទ Huawei វិញ

    ចិន៖ ក្រុមហ៊ុនមួយនៅក្នុងប្រទេសចិនបានសម្រេចចេញគោលការណ៍ឲ្យបុគ្គលិកខ្លួនឈប់ប្រើប្រាស់ទូរស័ព្ទ iPhone និងផលិតផលរបស់ក្រុមហ៊ុន Apple ហើយបានលើកទឹកចិត្តឲ្យពួកគេប្រើប្រាស់ទូរស័ព្ទម៉ាក Huawei វិញ។ ក្រុមហ៊ុនមួយនេះមានឈ្មោះថា Zhejiang Kangjiesi New Material Technology ស្ថិតនៅក្នុងខេត្ត Zhejiang ភាគខាងលិចប្រទេសចិន។ ដើម្បីលើកទឹកចិត្តបុគ្គលិកក្នុងក្រុមហ៊ុនខ្លួនប្រើប្រាស់ទូរស័ព្ទម៉ាក Huawei នោះ ក្រុមហ៊ុនសម្រេចកំណត់ថា សម្រាប់អគ្គនាយក ដែលទិញទូរស័ព្ទម៉ាក Huawei មកប្រើប្រាស់ផ្ទាល់ខ្លួន នឹងទទួលបានប្រាក់រង្វាន់លើកទឹកចិត្តពីក្រុមហ៊ុន ៥០% នៃតម្លៃទូរស័ព្ទត្រលប់ទៅវិញ សម្រាប់ប្រធានគ្រប់គ្រងទទួល ២៥% និងសម្រាប់បុគ្គលិកធម្មតាទទួលបាន ២០ % នៃតម្លៃទូរស័ព្ទត្រលប់ទៅវិញដូចគ្នា។

    គោលការណ៍ខាងលើនេះត្រូវបានធ្វើឡើង ក្រោយប្រធានផ្នែកហិរញ្ញវត្ថុរបស់ក្រុមហ៊ុន​ Huawei ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសកាណាដា ពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការណ៍ផ្ទេរលុយខុសប្រក្រតី។ ព្រោះហេតុផលនេះហើយ ទើបក្រុមហ៊ុនចិនសម្រេច អនុវត្តគោលការណ៍ដូចខាងលើ ដើម្បីបង្ហាញនូវការគាំទ្ររចំពោះក្រុមហ៊ុន Huawei៕

    អត្ថបទ៖ ភក្តី

    ប្រភព៖ nextshark

    Share This Post:
    MPO4D jitutoto mpo4d Mpoplay