Short News
យន្តហោះចម្បាំងរុស្ស៊ីមួយបានធ្លាក់ចូលទៅក្នុងអគារកម្ពស់ ៩ជាន់ នៅតំបន់ Krasnodar របស់រុស្ស៊ី ដែលបានឆក់យកជីវិតមនុស្សចំនួន ៤នាក់ និងរាប់សិបនាក់ផ្សេងទៀតរងរបួស
BY Oun Mey
October 18, 2022
យន្តហោះចម្បាំងរុស្ស៊ីមួយគ្រឿង បានធ្លាក់ចូលទៅក្នុងអគារផ្ទះល្វែងមួយកន្លែងនៅតំបន់ Krasnodar ភាគខាងត្បូងប្រទេសរុស្ស៊ីកាលពីថ្ងៃចន្ទ ដោយបានសម្លាប់មនុស្សយ៉ាងតិច ៤នាក់។ មន្ត្រីក្នុងតំបន់បាននិយាយថា អគារលំនៅដ្ឋានកម្ពស់ ៩ជាន់ នៅក្នុងទីក្រុង Yeysk ត្រូវបានឆាបឆេះនៅក្នុងអណ្តាតភ្លើង ដែលបណ្ដាលឱ្យអ្នកស្រុកចំនួន ៤នាក់ បានស្លាប់ និងប្រហែល ២០ នាក់ផ្សេងទៀតបានរងរបួស។ ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ម៉ាស៊ីនរបស់យន្តហោះទម្លាក់គ្រាប់បែក Sukhoi Su-34 បានឆេះ ហើយបានធ្លាក់ចុះក្នុងអំឡុងពេលបេសកកម្មហ្វឹកហាត់ នេះបើតាមសម្ដីអ្នកបើកយន្តហោះដែលបានចេញពីយន្តហោះ។
