លោក Xi Jinping បានហៅគោលនយោបាយកូវិដស្មើសូន្យ ថាជាសមិទ្ធិផលដ៏អស្ចារ្យសម្រាប់ប្រទេស
- BY
- Oun Mey
- October 18, 2022
យោងតាមប្រភពព័ត៌មានដែលបានចុះផ្សាយកាលពីថ្ងៃទី ១៧ ខែតុលា បានអោយដឹងថា៖ លោក Xi Jinping ប្រធានរដ្ឋចិនបានថ្លែងសុន្ទរកថាក្នុងអំឡុងសមាជជាតិលើកទី ២០ នៃតំណាងជាតិរបស់បក្សកុម្មុយនិស្តចិន ដើម្បីប្រកាសពីភាពជោគជ័យនៃគោលនយោបាយកន្លងមករបស់បក្ស។ លោកបានសរសើរពីគោលនយោបាយកូវិដស្មើ សូន្យរបស់រដ្ឋាភិបាលថាជាគោលនយោបាយជោគជ័យខ្លាំង ដោយលោកក៏បានរំលឹកឡើងវិញថា «រដ្ឋាភិបាលចិននឹងផ្តល់អាទិភាពដល់ប្រជាជន និងជីវិតរបស់ពួកគេ លើសពីអ្វីទាំងអស់» ដែលគោលនយោបាយគ្រប់គ្រងជំងឺកូវីដឲ្យនៅសូន្យ ដើម្បីប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ វាគឺដើម្បីការពារសុខភាពសាធារណៈនិងធានាសុវត្ថិភាពរបស់ពួកគេឱ្យបានយូរតាមដែលអាចធ្វើទៅបាន។ មេដឹកនាំចិនមិនទាន់បញ្ជាក់ថាតើគោលនយោបាយនឹងផ្លាស់ប្តូរនៅពេលណានោះទេ ទោះបីជាមានការមិនពេញចិត្តពីមនុស្សជាច្រើនក៏ដោយ។

- Share This Post:


