Short News
អន្តោប្រវេសន៍ខេត្តស្រះកែវ បានចាប់ខ្លួនយុវជនម៉ុងហ្គោលីម្នាក់ ដែលគេចពីដីកាចាប់ខ្លួន ដោយព្យាយាមរត់ភៀសខ្លួនចូលប្រទេសកម្ពុជាតាមច្រកអារញ្ញ
BY Oun Mey
October 18, 2022
យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា៖ លោកវរសេនីយ៍ឯក Rung Thongmon ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ រួមនឹងលោកវរសេនីយ៍ទោ Pattanachai Phamonphiboon នាយប៉ុស្តិ៍នគរបាល Khlong Luek និង លោកវរសេនីយ៍ទោ Jirapat Khiaosiri (អធិការនគរបាលទេសចរណ៍ស្រះកែវ) និងកងវរសេនា កំពុងត្រួតពិនិត្យ និងតាមចាប់ ជនជាប់ចោទដែលរត់គេចពីដីកាចាប់ខ្លួន ដើម្បីរត់ចេញទៅប្រទេសជិតខាង តាមគោលនយោបាយរបស់ ឧត្តមសេនីយ៍ទោ Damrong Kittipraphat អគ្គមេបញ្ជាការប៉ូលិស។ ក្រោយមកមន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវ បានត្រួតពិនិត្យលិខិតឆ្លងដែនរបស់ អ្នកដំណើរម្នាក់ដែលចាកចេញទៅកាន់ព្រះរាជាណាចក្រកម្ពុជា នៅច្រកទ្វារអន្តោប្រវេសន៍ ខេត្តស្រះកែវ ដោយបានត្រួតពិនិត្យលិខិតឆ្លងដែនបុរសជនជាតិម៉ុងហ្គោលី ដែលបង្ហាញឱ្យពួកគេប្រថាប់ត្រាមុនធ្វើដំណើរមកប្រទេសកម្ពុជា។
