សមត្ថកិច្ចខេត្តកណ្តាលបំភ្លឺ ករណីរថយន្ត៤គ្រឿងត្រូវបានជនមិនស្គាល់មុខគប់ដុំថ្មត្រូវទាំងបួនគ្រឿង បង្កអោយអ្នកបើកបរ២នាក់របួសនៅក្នុងឡាន
- BY
- Oun Mey
- October 18, 2022
ក្រុមការងារព័ត៌មាននិងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល សូមឆ្លើយតបបំភ្លឺជូនសាធារណជន ទៅនឹងគណនីហ្វសប៊ុកមួយបានបង្ហោះ ដែលមានខ្លឹមសារថា៖ ធ្លាប់តែលឺគេថាពេលនេះប៉ះចំខ្លួនឯងហើយ។ យប់មិញម៉ោងប្រហែល2am ឡានរបស់ក្រុមហ៊ុនខ្ញុំចំនួនបួនគ្រឿងត្រូវបានជនមិនស្គាល់មុខគប់ដុំថ្មត្រូវទាំងបួនគ្រឿង ហើយបង្កអោយតៃកុងឡានពីរនាក់ត្រូវរបួសបែកក្បាលសន្លប់នៅក្នុងឡាន ធ្វើអោយឡានធ្លាក់ផ្លូវមួយទៀតត្រូវដៃ នៅផ្លូវជាតិលេខ១ ម្តុំផ្សារគគីរ ចំណែកពីរគ្រឿងទៀតគ្រាន់តែបែកកញ្ចក់ ។

- Share This Post:


