បច្ចេកវិទ្យា

Huawei នឹងបញ្ចេញម៉ូដែល Mate 20 Pro និង Nova 4 Secret Red ក្នុងឱកាសដែលក្រុមហ៊ុននេះលក់ស្មាតហ្វូនបាន 200លានគ្រឿងក្នុងឆ្នាំ 2018

BY
Khmernote Media
December 27, 2018

កាលពីម្សិលមិញយើងបានប្រាប់អ្នកថាក្រុមហ៊ុន Huawei បានឈានដល់គោលដៅកំពូលរបស់ខ្លួនដោយការបញ្ចេញលក់ស្មាតហ្វូនទៅលើទីផ្សារជាង 200 លានគ្រឿងនៅឆ្នាំ 2018 ទោះបីជាមានទូរស័ព្ទតិចតួចណាស់ដែលត្រូវបានបញ្ជូនទៅកាន់ទីផ្សារសហរដ្ឋអាមេរិក ដែលក្រុមហ៊ុន Huawei ត្រូវបានគេចោទថាជាការគំរាមកំហែងផ្នែកសន្តិសុខជាតិ។ ចំពោះ Hauwei ស៊េរី P20 និងស៊េរី Mate 20 ត្រូវបានទទួលស្គាល់ដោយអ្នកប្រើប្រាស់និងក្រុមអ្នកវិភាគឧស្សាហកម្ម។

របាយការណ៍មួយបាននិយាយថា ស្មាតហ្វូន Huawei ជាង 16 លានគ្រឿងត្រូវបានគេដឹកជញ្ជូនទៅកាន់ទីផ្សារក្នុងនោះសម្រាប់អ្នកប្រើប្រាស់ជានារីមានដល់ទៅពាក់កណ្តាលនៃចំនួនសរុប។ ក្រុមហ៊ុន Huawei បានរាយការណ៍ថាបានដឹកជញ្ជូនស៊េរីចុងក្រោយចំនួន 5 លានគ្រឿងចាប់តាំងពីការចេញលក់ខែតុលា។ ក្រុមហ៊ុននេះរំពឹងថានឹងផ្តល់ស្មាតហ្វូនរបស់ខ្លួន 20 លានគ្រឿងដែលជាស៊េរី Mate 20 ហើយដើម្បីរំលឹកដល់ស្មាតហ្វូនចំនួន 200 លានគ្រឿងដែលក្រុមហ៊ុន Huawei បានផ្តល់នៅឆ្នាំនេះ ក្រុមហ៊ុន Huawei បានប្រកាសពីម៉ូដែលពិសេសរបស់ខ្លួនដែលមានឈ្មោះថា Huawei Mate 20 Pro ។ លោក He Gang ប្រធានផ្នែកស្មាតហ្វូនរបស់ក្រុមហ៊ុននេះបានធ្វើសេចក្តីប្រកាសនេះនៅទំព័រ Weibo ផ្លូវការរបស់លោក (តាមរយៈ GizmoChina) ។ Mate 20 Pro ម៉ូដែលពិសេសនេះនឹងត្រូវបានបំពាក់ដោយត្បូងមរកតនិងមានអង្គចងចាំទំហំ 8GB និងអង្គផ្ទុកទិន្នន័យទំហំ 256GB ដែលវានិងក្លាយជាស្មាតហ្វូនដែលមានតំលៃថ្លៃបំផុត។ ក្រុមហ៊ុន Huawei ក៏នឹងផ្តល់ជូននូវម៉ដែលថ្មីមួយទៀតគឺ Huawei Nova 4 Secret Red ។

ម៉ូដែលទាំងពីរនេះនឹងមានរូបសញ្ញាពិសេសនៅផ្នែកខាងក្រោយដែលរំលឹកដល់ស្មាតហ្វូន Huawei 200 លានគ្រឿងដែលបានដឹកជញ្ជូនទៅកាន់ទីផ្សារនៅឆ្នាំនេះ។ សម្រាប់តម្លៃមិនទាន់ត្រូវបានប្រកាសនៅឡើយទេ ប៉ុន្តែម៉ូឌែលទាំងពីរនេះនឹងមានលក់នៅក្នុងប្រទេសចិនចាប់ពីថ្ងៃទី 1 ខែមករាវេលាម៉ោង 10:08 នាទីម៉ោងក្នុងស្រុក។

ប្រែសម្រួលដោយ៖ ឧស្សាហ៍

ប្រភព៖ PhoneArena

Share This Post: