ព័ត៌មានជាតិ
ឧត្តមសេនីយ៍ឯក ស ថេត លុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងភូមិសាស្រ្តខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ
BY Khmernote Media
October 18, 2022
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា ឧត្តមសេនីយ៍ឯក ស ថេត បានសម្រេចលុបចោលក្រុមការងារចុះត្រួតពិនិត្យ រឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ ក្នុងភូមិសាស្រ្តខណ្ឌទាំង១៤ នៅរាជធានីភ្នំពេញ។

បើយោងតាមសេចក្តីសម្រេច ស្នងការនគរបាលរាជធានីភ្នំពេញគឺសម្រេចនិរាករណ៍លិខិតបង្គាប់ការ លេខ០៧៧ លបក និងបណ្តាគោលដៅចរាចរណ៍ក្រៅក្របខណ្ឌកំណត់ ចុះហត្ថលេខាដោយលោកឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាល រាជធានីភ្នំពេញ ចុះថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២ ៕


ប្រភព៖ ទូរទស្សន៍ជាតិកម្ពុជា ទទក