Short News

រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ លើកទឹកចិត្តដល់សិស្សដែលទើបចប់បាក់ឌុបចាប់យកការសិក្សាជំនាញផ្នែកបច្ចេកវិទ្យាឌីជីថល ដើម្បីពង្រឹងសមត្ថភាពទទួលបានឱកាសការងារល្អមានប្រាក់ចំណូលខ្ពស់

BY
Oun Mey
October 19, 2022

(ភ្នំពេញ)៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានលើកទឹកចិត្តដល់សិស្សានុសិស្សក្នុងការចាប់យកជំនាញបច្ចេកវិទ្យាឌីជីថល។ ក្នុងសេចក្តីអំពាវនាវ ឯកឧត្តម ជា វ៉ាន់ដេត បានលើកទឹកចិត្តដល់ក្មួយៗសិស្សានុសិស្សទាំងអស់យកចិត្តទុកដាក់ខិតខំរៀនសូត្រ និងសូមជូនពរឱ្យទទួលបានជោគជ័យនិងនិទ្ទេសល្អក្នុងសម័យប្រឡងមធ្យមសិក្សាទុតិយភូមិសម្រាប់ឆ្នាំសិក្សា ២០២១-២០២២ ដែលនឹងខិតជិតមកដល់ក្នុងពេលដ៏ខ្លីខាងមុខនេះ។

Share This Post: