iPhone 14 អែបកៀន! ទូរស័ព្ទ iPhone 2G មិនទាន់បើកពីប្រអប់មួយគ្រឿង ត្រូវបានលក់ចេញក្នុងតម្លៃជិត ៤០,០០០ ដុល្លារអាមេរិក នៅក្នុងការដេញថ្លៃមួយនាពេលថ្មីៗនេះ
- BY
- Oun Mey
- October 19, 2022
ប្រសិនបើអ្នកបានទិញទូរស័ព្ទ iPhone ជំនាន់ទី១ របស់ក្រុមហ៊ុន Apple នៅពេលដែលវាបង្ហាញខ្លួនដំបូងកាលពីឆ្នាំ២០០៧ វានឹងមានតម្លៃប្រមាណ ៥៩៩ ដុល្លារអាមេរិកប៉ុណ្ណោះ។ ប៉ុន្តែគ្មាននរណាគិតដល់ទេថា ១៥ឆ្នាំក្រោយមក តម្លៃរបស់ iPhone ស៊េរីដដែលនោះ បានហក់ឡើងដល់ទៅជិត ៤០,០០០ ដុល្លារអាមេរិក។ ប្រភពពី Business Insider បានឱ្យដឹងថា iPhone ជំនាន់ដំបូង ១គ្រឿងនោះ បានលក់ក្នុងតម្លៃ $៣៩,៣៣៩.៦០ នៅក្នុងការដេញថ្លៃមួយ កាលពីពេលថ្មីៗនេះ។ ទូរស័ព្ទ iPhone មួយគ្រឿងនោះ មិនមែនជារបស់មួយទឹក ហើយក៏ស្ថិតនៅក្នុងប្រអប់ហ្ស៊ីនដើមរបស់វាផងដែរ។

រូបតំណាង iPhone 2G
- Share This Post:


