Short News
មន្ត្រីអន្តោប្រវេសន៍ថៃ បានចាប់ខ្លួនបុរសម៉ុងហ្គោលីម្នាក់ ដែលគេចពីដីកាចាប់ខ្លួន ហើយព្យាយាមរត់ភៀសខ្លួនចូលប្រទេសកម្ពុជា
BY Oun Mey
October 19, 2022
យោងតាមសារព័ត៌មាន Thairath ដែលបានចុះផ្សាយកាលពីថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២ បានអោយដឹងថា លោកវរសេនីយ៍ឯក Rung Thongmon ប្រធានអន្តោប្រវេសន៍ខេត្តស្រះកែវ រួមនឹងលោកវរសេនីយ៍ទោ Pattanachai Phamonphiboon នាយប៉ុស្តិ៍នគរបាល Khlong Luek និង លោកវរសេនីយ៍ទោ Jirapat Khiaosiri អធិការនគរបាលទេសចរណ៍ស្រះកែវ បានដឹកនាំកងកម្លាំងចុះទៅត្រួតពិនិត្យ និងតាមចាប់ជនជាប់ចោទ ដែលរត់គេចពីដីកាចាប់ខ្លួន ដោយបានត្រៀមរត់ចេញទៅប្រទេសជិតខាង។ ក្រោយមកមន្ត្រីអន្តោប្រវេសន៍ខេត្តស្រះកែវ នៅច្រកទ្វារអន្តោប្រវេសន៍ ខេត្តស្រះកែវ បានត្រួតពិនិត្យលិខិតឆ្លងដែនបុរសជនជាតិម៉ុងហ្គោលី ដែលបង្ហាញឱ្យពួកគេបោះត្រាមុនធ្វើដំណើរមកប្រទេសកម្ពុជា។
