បច្ចេកវិទ្យា
ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 ស៊េរីមួយនេះ ដោយសារតម្រូវការតិចជាងការរំពឹងទុក
ក្រុមហ៊ុន Apple កំពុងកាត់បន្ថយការផលិត iPhone 14 Plus ក្រោយរយៈពេលប៉ុន្មានសប្តាហ៍នៃការចាប់ផ្តើមការនាំចេញរបស់ខ្លួន បន្ទាប់ពីបានវាយតម្លៃឡើងវិញនូវចំនួនតម្រូវការសម្រាប់ម៉ូដែលកម្រិត mid-range មួយនេះ។ បើយោងតាមទីភ្នាក់ងារ The Information ដែលដកស្រង់ពីប្រភពពាក់ព័ន្ធនឹងខ្សែសង្វាក់ផ្គត់ផ្គង់របស់ក្រុមហ៊ុន Apple បានឱ្យដឹងថា ក្រុមហ៊ុនមានមូលដ្ឋាននៅទីក្រុង Cupertino រដ្ឋកាលីហ្វ័រញ៉ាមួយនេះ បានប្រាប់ក្រុមហ៊ុនផលិតរបស់ខ្លួនយ៉ាងហោចណាស់ ១ នៅក្នុងប្រទេសចិន ឱ្យបញ្ឈប់ជាបន្ទាន់នូវការផលិតគ្រឿងបន្លាស់សម្រាប់ iPhone 14 Plus ។

ការផ្លាស់ប្តូរនេះបានកើតឡើង នៅពេលដែលទីផ្សារស្មាតហ្វូនពិភពលោកកំពុងមានការធ្លាក់ចុះយ៉ាងខ្លាំង ជាមួយនឹងការធ្លាក់ចុះ ៩% នៅក្នុងត្រីមាសទី៣ ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន នេះបើយោងតាមការប៉ាន់ស្មានពីក្រុមហ៊ុនស្រាវជ្រាវទិន្នន័យ Canalys របស់សិង្ហបុរី។ យ៉ាងណាក៏ដោយ Apple មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយពីរ៉យទ័រនោះទេ។
គួរឱ្យដឹងដែរថា ទូរសព្ទ iPhone 14 Plus ដែលជាចំណែកមួយនៃគ្រួសារ iPhone 14 ស៊េរីថ្មី ត្រូវបានគេបង្ហាញវត្តមាន កាលពីថ្ងៃទី០៧ ខែកញ្ញា ហើយវាគឺជាប្រភេទមធ្យមដែលធូរថ្លៃជាង iPhone Pro ខណៈការដឹកជញ្ជូនរបស់វាបានចាប់ផ្ដើម កាលពីថ្ងៃទី០៧ ខែតុលា កន្លងទៅនេះ។ កាលពីខែមុន Apple ក៏បានលុបចោលនូវផែនការក្នុងការបង្កើនការផលិតទូរស័ព្ទ iPhone ស៊េរីថ្មីរបស់ខ្លួន ដោយសារតែការរំពឹងទុករបស់ខ្លួនហ៊ាក់មិនអាចសម្រេចបានទេ នេះបើយោងតាមរបាយការណ៍របស់ Bloomberg ៕

អត្ថបទ៖ លីដា
ប្រភព៖ រ៉យទ័រ
បច្ចេកវិទ្យា
រថយន្តថ្មី នៅក្នុងទីផ្សារប្រទេសកម្ពុជាមួយចំនួនកំពុងមានបញ្ហាម៉ាស៊ីនរថយន្ត
ទីផ្សាររថយន្តថ្មីគឺកំពុងមានការពេញនិយមជាខ្លាំងនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ហើយក៏មានយីហោរថយន្តថ្មីៗជាច្រើនបាននាំចូលរថយន្តថ្មីជាច្រើនម៉ូឌែលមកកាន់ទីផ្សារនេះផងដែរ ដោយបានផ្តល់នូវជម្រើសកាន់តែច្រើនដល់អ្នកទិញ។ ដូច្នេះមុនពេលលោកអ្នកសម្រេចចិត្តទិញរថយន្តថ្មី អ្នកគួរតែគិតគូរនិងពិចារណាឱ្យបានម៉ត់ចត់ទៅលើ ម៉ាកយីហោ និងគុណភាព បើមិនដូច្នោះទេលោកអ្នកនឹងអាចនឹងខាតបង់ទាំងថវិការ និងពេលវេលា ព្រោះថ្មីៗនេះគឺមានយីហោរថយន្តថ្មីមួយចំនួនកំពុងមានបញ្ហាទៅលើដំណើរការម៉ាស៊ីនរថយន្ត និងបញ្ហាផ្សេងៗមួយចំនួនដែលធ្វើឱ្យការបើកបរមិនរលូននិងមិនមានទំនុកចិត្ត។

បញ្ហាម៉ាស៊ីនរថយន្តអាចបង្កមកពីកត្តាជាច្រើនយ៉ាងដែលអាចឱ្យរថយន្តដំណើរការមិនប្រក្រតីនិងពិបាកក្នុងការបើកបរ ដែលតម្រូវការចាំបាច់ដ៏ធំបំផុតរបស់អ្នកទិញនោះគឺការទទួលបាននូវរថយន្តថ្មីដែលមានភាពទំនើបទាន់សម័យ និងគុណភាពខ្ពស់ទៅលើផ្នែកម៉ាស៊ីន ប្រអប់លេខ ឬគ្រឿងក្រោមដ៏រឹងមាំ។ លោកអ្នកក៏ប្រហែលជាបានឃើញអំពីការណែនាំ និងការផ្សព្វផ្សាយពីយីហោនៃរថយន្តថ្មីមួយចំនួនអំពីការបំពាក់នូវបច្ចេកវិទ្យាស្តង់ដារម៉ាស៊ីន Euro 5 និង Euro 6 ដែលអាចជាការប្រើប្រាស់មិនត្រូវគ្នាទៅនឹងគុណភាពប្រេងឥន្ធនៈក្នុងប្រទេសកម្ពុជា ក៏ដូចជាស្ថានភាពផ្លូវ ដែលជាហេតុនាំឱ្យមានបញ្ហាច្រើនទៅលើម៉ាស៊ីនដូចជាលាន់សំឡេងនិងដំណើរការខុសប្រក្រតី ហើយអាចប៉ះពាល់ដល់ប្រអប់លេខផងដែរ និងបានធ្វើឱ្យម្ចាស់រថយន្តទទួលបាននូវបទពិសោធន៍នៃការបើកបរមិនដូចការរំពឹងទុក និងមិនមានទំនុកចិត្ត។

ស្របពេលជាមួយគ្នានេះដែរ ក៏មានយីហោថ្មីៗជាច្រើនបានកំពុងបង្ហាញវត្តមានរថយន្តថ្មីដែលមានរូបរាងទាន់សម័យ តម្លៃធូរថ្លៃ និងទទួលបានការលក់ដាច់ខ្លាំងកាលពីឆ្នាំ២០២១និង២០២២ ដែលជាការចាប់ផ្តើមមួយដ៏ល្អសម្រាប់ទិន្នន័យលក់រថយន្តថ្មី។ ប៉ុន្តែថ្មីៗនេះ យើងក៏ឃើញពីការត្អូញត្អែរច្រើនគួរសមតាមរយៈអ្នកគាំទ្រនៅលើបណ្តាសង្គមហ្វេសបុក ទៅលើគុណភាព និងបញ្ហាមួយចំនួនដូចជាបញ្ហាម៉ាស៊ីនដំណើរការមិនល្អ និងគុណភាពនៅមានកម្រិត ដែលអតិថិជនហាក់ទទួលយកមិនបាន ថែមទាំងខាតបង់ពេលវេលា និងថវិការផងដែរ ព្រោះរថយន្តថ្មីទើបតែទិញហើយខូច និងលទ្ធផលខុសពីការផ្សព្វផ្សាយរបស់អ្នកលក់។ ខណៈពេលដែរ រថយន្តជាច្រើនមានការធានារយៈពេលយូរ ប៉ុន្តែការជួសជុលនៅតែមិនអាចដំណើរការល្អដូចរថយន្តដើម និងអាចមានកំហូចជាបន្តបន្ទាប់ ដែលខាតពេលវេលាដល់ម្ចាស់រថយន្តផងដែរ។

ក្រឡេកមកមើលយីហោមួយចំនួនដែលមានវត្តមានដ៏រឹងមាំនៅក្នុងប្រទេសកម្ពុជាជាច្រើនឆ្នាំដូចជាក្រុមហ៊ុន Toyota, MG, Mazda ហាក់ដូចជាមិនរងផលប៉ះពាល់ពីការត្អូញត្អែរទៅលើគុណភាព ឬការដំណើរការមិនប្រក្រតីណាមួយនោះទេ ដែលជាហេតុនាំឱ្យមានអតិថិជនបន្តគាំទ្រយ៉ាងខ្លាំងនៅកម្ពុជា ហើយលោកអ្នកក៏អាចទុកចិត្តបានជាមួយរថយន្តដែលមានគុណភាពខ្ពស់ និងផ្តល់នូវភាពទាន់សម័យ ហើយជាពិសេសគឺតម្លៃដ៏សមរម្យគ្រប់ម៉ូឌែលនៃការនាំចូលរបស់យីហោទាំងនេះ។
សរុបមក រថយន្តថ្មីអាចផ្តល់នូវទំនុកចិត្តកាន់តែខ្ពស់សម្រាប់លោកអ្នក និងផ្តល់នូវអត្ថប្រយោជន៏បានច្រើនដូចជាការសន្សំសំចៃខ្ពស់ ចំណេញទាំងពេលវេលា និងការបើកបរយ៉ាងមានទំនុកចិត្ត។ ដូច្នេះប្រសិនបើលោកអ្នកជ្រើសរើសនិងសម្រេចចិត្តត្រូវទៅលើម៉ាកយីហោ និងបទពិសោធន៏នៃការបើកបរដ៏មានទំនុកចិត្តដែលស្របតាមស្ថានភាពផ្លូវ ឬលក្ខខណ្ឌប្រើប្រាស់មួយចំនួនរបស់ប្រជាជនកម្ពុជា នោះលោកអ្នកនឹងទទួលអត្ថប្រយោជន៏កាន់តែច្រើន។

បច្ចេកវិទ្យា
OPPO A17k ជាស្មាតហ្វូនជំនាន់ថ្មីប្រកបដោយសមត្ថភាពខ្ពស់ទើបចេញលក់ក្តៅៗក្នុងតម្លៃត្រឹមតែ $129
វ៉ាវឡូយម៉េស! មុននេះបន្តិច OPPO បានប្រកាសចេញលក់នូវស្មាតហ្វូន A Series ជំនាន់ថ្មី OPPO A17k តម្លៃត្រឹមតែ $129 ដែលបង្កើតឡើងជាមួយលក្ខណៈពិសេសដ៏អស្ចារ្យជាច្រើន និងជាស្មាតហ្វូនបង្កើនល្បឿនក្នុងជីវិតរស់នៅរបស់អ្នកឲ្យកាន់តែប្រសើរបង្កប់ទៅដោយបច្ចេកវិទ្យានៃភាពច្នៃប្រឌិតគ្មានដែនកំណត់។

ការពិត OPPO A Series ត្រូវបានគេស្គាល់ថាជាស្មាតហ្វូនពេញនិយមតាមទាន់សម័យកាល និងស្ថិតក្នុងកម្រិតថវិកា ហើយគ្រប់ម៉ូដែលនៃស៊េរី A គឺតែងតែទទួលបានការគាំទ្រពីសំណាក់អតិថិជនគ្រប់ទិសទី ដែលនេះជាកម្លាំងចិត្តជម្រុញឲ្យ OPPO តែងតែព្យាយាមស្វែងរកអ្វីថ្មីជានិច្ចត្រឡប់មកកាន់អតិថិជនជាមួយគុណភាពឈានមុខគេ តម្លៃពិសេសសមរម្យ រចនាបថស៊ីវិល័យ និងបច្ចេកវិទ្យាល្អដាច់គេនៅក្នុងទីផ្សារកម្ពុជា។ តោះ! ឥឡូវមកតាមដានទាំងអស់គ្នាថា OPPO A17k មានចំណុចល្អៗ និងខ្លាំងជាងគេកម្រិតណា?
ស្មាតហ្វូន OPPO A17K មានអេក្រង់ទំហំ 6.56-អ៊ីង មានសមត្ថភាពអាចបង្ហាញចេញជាមួយនឹងកម្រិតភាពច្បាស់ HD+ និង Water-drop notch និងមានកម្រិតល្បឿន 60Hz refresh rate ហើយមានកម្រិតពន្លឺ 600 nits។ ចំណែកកាមេរ៉ា OPPO A17k មានកាមេរ៉ាក្រោយទំហំ 8MP ផ្តល់ឲ្យអ្នកនូវរូបភាពដ៏ទាក់ទាញគ្រប់ស្ថានភាពពន្លឺ ឯកាមេរ៉ាមុខទំហំ 5MP ផ្តល់ឲ្យអ្នកនូវរូបភាពស៊ែលហ្វីច្បាស់ស្អាតគ្រប់ចំណុច។ ដោយឡែកស្មាតហ្វូន OPPO A17k បំពាក់នូវបន្ទះឈីប MediaTek Helio G35 មានរ៉េមទំហំ 3GB អាចបន្ថែមបាន 4GB ជាមួយនឹងមុខងារ virtual RAM ហើយនិងមានអង្គចងចាំក្នុងម៉ាស៊ីនទំហំ 64GB និងមានរន្ធបន្ថែមកាត microSD បាន 1TB ។ រឹតតែពិសេស ស្មាតហ្វូន OPPO A17k មានថាមពលថ្មទំហំ 5,000mAh និងប្រើប្រាស់នូវ ColorOS 12.1 និង Android 12 ។
បន្ថែមពីនេះ OPPO A17K មានប្រព័ន្ធស្កេនក្រយ៉ៅដៃនៅចំហៀងនៅលើប៊ុតុង Power ហើយផ្នែកខាងក្រោយរបស់ស្មាតហ្វូននេះគឺមានការឌីស្សាញកាមេរ៉ាជាទម្រង់ pill-shaped ហើយវាក៏ប្រើប្រាស់នូវ IPX4 សម្រាប់ការពារទឹកថែមទៀត។ OPPO A17k មានជម្រើស 2 ពណ៌សម្រាប់ជ្រើសរើសគឺ ពណ៌មាស និងពណ៌ខ្មៅ។
ទិញ OPPO A17k មានតម្លៃ $129 ចាប់ពីថ្ងៃនេះតទៅនឹងទទួលបានកាដូរួមមាន កាសខ្សែ និងស៊ីមស្មាតលេខធម្មតាភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 2ខែ។ សម្រាប់ព័ត៌មានលម្អិតបន្ថែម លោកអ្នកអាចចូលទៅក្នុងផេគហ្វ៊េសប៊ុកផ្លូវការរបស់ OPPO ៕

បច្ចេកវិទ្យា
ឡានហោះអគ្គិសនីរបស់ក្រុមហ៊ុនចិន Xpeng Inc បានបង្ហាញខ្លួនជាសាធារណៈលើកដំបូងនៅទីក្រុងឌូបៃ
ឡានហោះមួយគ្រឿង ដែលផលិតដោយក្រុមហ៊ុនផលិតរថយន្តអេឡិចត្រូនិករបស់ចិន Xpeng Inc បានធ្វើការហោះហើរជាសាធារណៈជាលើកដំបូងរបស់ខ្លួន នៅក្នុងប្រទេសអារ៉ាប់រួម ខណៈដែលក្រុមហ៊ុននេះកំពុងស្វែងរកការដាក់ឱ្យដំណើរការឡានហោះអគ្គិសនីនៅលើទីផ្សារអន្តរជាតិ។ ឡានហោះម៉ូដែល X2 គឺជាយានសម្រាប់ការហោះឡើង និងចុះចតបញ្ឈរ (eVTOL) ដែលមានកៅអីចំនួន ២, មានស្លាបសរុបចំនួន ៨ ដោយមានស្លាបចំនួន ២ នៅជ្រុងនីមួយៗ។ ក្រុមហ៊ុននិយាយថា វាមានល្បឿនអតិបរមា ១៣០ គីឡូម៉ែត្រ ក្នុងមួយម៉ោង។

ការហោះហើរសាកល្បងរយៈពេល ៩០នាទី ដោយគ្មានជិះកាលពីថ្ងៃចន្ទសប្ដាហ៍មុន នៅទីក្រុងឌូបៃ ត្រូវបានពិពណ៌នាដោយក្រុមហ៊ុនផលិតថាជា «មូលដ្ឋានដ៏សំខាន់សម្រាប់រថយន្តហោះហើរជំនាន់ក្រោយ»។ លោក Minguan Qiu អ្នកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន Xpeng Aeroht បាននិយាយថា៖«យើងកំពុងធ្វើការមួយជំហានម្តងៗទៅកាន់ទីផ្សារអន្តរជាតិ។ យើងជ្រើសរើសទីក្រុងឌូបៃដំបូងគេ ព្រោះឌូបៃគឺជាទីក្រុងដែលមានភាពច្នៃប្រតិដ្ឋបំផុតក្នុងពិភពលោក»។ ជម្រាបផងដែរថា ការហោះហើរលើកនេះគឺគ្មានមនុស្សជិះនៅក្នុងកាប៊ីនទេ ប៉ុន្តែក្រុមហ៊ុននិយាយថា ខ្លួនបានធ្វើតេស្តហោះហើរជាមួយមនុស្សរួចមកហើយ នៅក្នុងខែកក្កដា ឆ្នាំ២០២១។
វាមិនដូចយន្តហោះ និងឧទ្ធម្ភាគចក្រនោះទេ ដោយសារយាន eVTOL មួយនេះ គឺជាយានជំនិះដែលផ្តល់នូវការធ្វើដំណើរផ្ទាល់ខ្លួនភ្លាមៗ ពីចំណុចមួយទៅចំណុចមួយ តាមការកំណត់របស់អ្នកបញ្ជា។ យានដែលគ្មានតៃកុងបើកមួយនេះ នឹងបម្រើឱ្យការធ្វើដំណើរឆ្លងតាមអាកាសគេចផុតពីការស្ទះចរាចរ។ ប៉ុន្តែយ៉ាងណា វិស័យនេះនៅតែប្រឈមមុខនឹងបញ្ហាប្រឈមធំៗ រួមទាំងអាយុកាលថ្ម ការគ្រប់គ្រងចរាចរណ៍ផ្លូវអាកាស និងសុវត្ថិភាព និងបញ្ហាហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ៕



អត្ថបទ៖ លីដា
ប្រភព៖ CNN