ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៣ ខែតុលា អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ដើម្បីជួសជុល រុះរើគន្លងខ្សែបណ្តាញងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

    BY Khmernote Media October 19, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី២៣ ខែតុលា អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់អគ្គិសនីនៅតំបន់មួយចំនួន ដើម្បីជួសជុល រុះរើគន្លងខ្សែបណ្តាញងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

    រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា នៅថ្ងៃទី១៩​ ខែតុលា ឆ្នាំ២០២២ បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: