Short News
ប៉ូលិសវៀតណាមពិន័យបុរសម្នាក់ជិត ១ពាន់ដុល្លារ ក្រោយបើករថយន្តរាំងផ្លូវរថយន្តសង្គ្រោះបន្ទាន់
BY Oun Mey
October 20, 2022
វៀតណាម៖ អាជ្ញាធរវៀតណាមសម្រេចធ្វើការពិន័យអ្នកបើកបររថយន្តដឹកទំនិញម្នាក់ជាប្រាក់ចំនួន ២០លានដុង (៨១៩,២៥ដុល្លារអាមេរិក) ក្រោយអ្នកបើកបររូបនេះមិនព្រមបើកផ្លូវអនុញ្ញាតឲ្យរថយន្តសង្គ្រោះបន្ទាន់មួយគ្រឿងបើកវារថយន្តរបស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន VN Express បានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅក្នុងខេត្ត Tuyen Quang ភាគខាងជើងប្រទេសវៀតណាម កាលពីម៉ោង ៥ និង ៣០នាទីល្ងាចថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈជនបង្កហេតុត្រូវបានអាជ្ញាធរវៀតណាមបញ្ជាក់ថា មានឈ្មោះ Vu The Phuong អាយុ ៤៤ឆ្នាំ។
