ខ្មែរណូត

ស្វែងរក

Short News

ប្រទេសស៊ីរីរកឃើញរូបចម្លាក់រ៉ូម៉ាំងដ៏កម្រមួយ

BY Oun Mey October 20, 2022

យោងតាមប្រភពព័ត៌មានបានអោយដឹងថា៖ ទីក្រុង Rastan ធ្លាប់ជាបន្ទាយដ៏រឹងមាំរបស់ពួកប្រឆាំងស៊ីរី និងជាចំណុចនៃការប៉ះទង្គិចគ្នាយ៉ាងខ្លាំង មុនពេលរដ្ឋាភិបាលស៊ីរីដណ្តើមយកទីក្រុងឡើងវិញនៅឆ្នាំ ២០១៨ ដែលតំបន់ជាច្រើននៃជម្លោះមានបេតិកភណ្ឌក៏ដូចជាបុរាណវត្ថុសំខាន់ៗ ហើយ​ទីតាំង​បេតិកភណ្ឌ​ដ៏​មាន​តម្លៃ​របស់​ប្រទេស​ស៊ីរី​ត្រូវ​បាន​ប្លន់​យក​និង​បំផ្លាញ​អស់​រយៈពេល​មួយ​ទសវត្សរ៍​កន្លង​ទៅ។
ថ្មីៗនេះដែរបុគ្គលិកជាន់ខ្ពស់របស់សារមន្ទីរ និងវត្ថុបុរាណរបស់ប្រទេសស៊ីរី បានរកឃើញវត្ថុបុរាណមួយមានទំហំ ២០×៦ ម៉ែត្រដែលត្រូវបានគេរកឃើញនៅលើផ្ទៃដី ១២០ ម៉ែត្រការ៉េនៅក្នុងអគារចាស់មួយ វាមានអាយុកាលតាំងពីសម័យរ៉ូម៉ាំង។

Share This Post: