សហជីពបារាំងបានចាប់ផ្តើមធ្វើកូដកម្មទូទាំងប្រទេស
បារាំង៖ យោងតាមការចុះផ្សាយរបស់សារព័ត៌មាន Thairath បានអោយដឹងថា៖ សហជីពបារាំងចាប់ផ្តើមធ្វើកូដកម្មទូទាំងប្រទេស ដើម្បីសុំដំឡើងប្រាក់ខែ ស្របចំពេលអតិផរណាដែលជាកម្រិតខ្ពស់បំផុតក្នុងរយៈពេល ១០ ឆ្នាំ។ ដោយការធ្វើកូដកម្មបានធ្វើឱ្យប៉ះពាល់ដល់ការដឹកជញ្ជូនរួមទាំង Eurostar រថភ្លើង និងរថភ្លើងក្រោមដីរបស់ទីក្រុងប៉ារីស បន្ទាប់ពីកម្មកររោងចក្រចម្រាញ់និងដេប៉ូមួយចំនួនដែលដំណើរការដោយក្រុមហ៊ុនថាមពលតូតាល់ ដែលជាក្រុមហ៊ុនថាមពលខ្នាតយក្សរបស់បារាំងបានពន្យារថ្ងៃឈប់ ដើម្បីកូដកម្មបន្តចំនួនសប្តាហ៍ទី ៤ ក្នុងការស្នើសុំដំឡើងប្រាក់ឈ្នួល ជាហេតុធ្វើឱ្យស្ថានីយ៍ប្រេងឥន្ធនៈមានការខ្វះខាតប្រេង ជាពិសេសនៅតំបន់ភាគខាងជើង និងកណ្តាល រួមទាំងទីក្រុងប៉ារីស ដោយការធ្វើកូដកម្មក៏បានរាលដាលដល់ផ្នែកផ្សេងទៀតនៃ EDF ផងដែរ ដោយសហជីពយក្សនុយក្លេអ៊ែររបស់រដ្ឋាភិបាលបារាំង និងសហជីពមន្ត្រីរាជការក៏បានស្នើឱ្យចូលរួមកូដកម្មផងដែរ។
