Short News
ស្នេហ៍ពិតមិនគិតពីអាយុ! ក្រោយលោកតាក្នុងវ័យ ៧៨ ឆ្នាំ បានរៀបការជាមួយកូនក្រមុំអាយុ ៦៨ ឆ្នាំ បន្ទាប់ពីភាគីទាំងពីរបានក្លាយ ជាមិត្តនឹងគ្នាអស់រយៈពេលជាង ៣៦ឆ្នាំ
BY Oun Mey
October 20, 2022
យោងតាមប្រភពសារព័ត៌មាន Thairath បានអោយដឹងថា៖
កាលពីថ្ងៃទី១៥ ខែតុលា បរិយាកាសនៅផ្ទះលេខ១ បាណន់រ៉ាក់ដាន ភូមិលេខ៩ ឃុំណងវ៉ាង ស្រុកឡាហានសៃ ខេត្ត បុរីរ៉ាម បានរៀបចំពិធីមង្គលការយ៉ាងសាមញ្ញតាមប្រពៃណី ប៉ុន្តែអ្នកដែលបង្កើតការភ្ញាក់ផ្អើលនោះគឺគូស្វាមីភរិយាថ្មី រវាងលោក Tin Yongkhat អាយុ ៧៨ឆ្នាំ ត្រូវជាកូនកំលោះដែលបច្ចុប្បន្នមានតួនាទីជាលេខាអភិបាលក្រុង ណងវ៉ាង ជាមួយលោកស្រី Wichian Leelanoi អាយុ ៦៨ ឆ្នាំ ត្រូវជាកូនក្រមុំ ដែលត្រូវបានគេចាត់ទុកថាជាអាពាហ៍ពិពាហ៍ដំបូងរបស់កូនកំលោះនិងកូនក្រមុំដែលមានវ័យចំណាស់បំផុត ដោយមានកូនចៅសាច់ញាតិទាំងសងខាង ក៏ដូចជាអ្នកជិតខាងបានមកចូលរួមចងដៃ ជាមួយនឹងការជូនពរជ័យនិងការអបអរសាទរ ទៅកាន់កូនកំលោះក្រមុំមួយគូរនេះ។
