អ្នកជិះកង់នៅសិង្ហបុរីនឹងត្រូវផាកពិន័យ ប្រសិនបើពួកគេមិនស្កេនកូដ QR រាល់ពេលចត
- December 28, 2018
សិង្ហបុរី៖ អាជ្ញាធរដឹកជញ្ជូនដីធ្លី (LTA) បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ ទី២៧ ខែធ្នូ ថា ប្រព័ន្ធចតយានយន្តរហ័ស ដែលឆ្លើយតបដោយកូដ (QR) សម្រាប់អ្នកខ្ចីកង់ នឹងចាប់ផ្តើមពីថ្ងៃទី១៤ ខែមករា ឆ្នាំក្រោយ។ សេចក្តីប្រកាសព័ត៌មានមួយបាននិយាយថា អ្នកជិះកង់នឹងត្រូវស្កេនកូដ QR នៅកន្លែងចត ដែលបានកំណត់ ដើម្បីបញ្ចប់ការធ្វើដំណើររបស់ពួកគេឱ្យបានត្រឹមត្រូវ។ ប្រសិនបើពួកគេមិនធ្វើដូច្នេះ ពួកគេនឹងត្រូវបង់ ៥ដុល្លារ បន្ថែមពីលើថ្លៃឈ្នួលរាល់ពេល ហើយពួកគេនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់សេវាកម្មបែបនេះអស់រយៈពេលមួយខែ ប្រសិនបើពួកគេមិនគោរពច្បាប់នេះលើសពី ៣ដង។ ម៉្យាងទៀតប្រសិនបើពួកគេបំពានច្បាប់នេះ ១២ដង ពួកគេនឹងត្រូវហាមឃាត់ពេញមួយឆ្នាំតែម្តង។
ក្នុងអំឡុងពេលនៃការបង្ហាញនូវច្បាប់ថ្មីនេះ SG Bike CTO លោក David Lim បានចែករំលែកពីរបៀបដែលកម្មវិធីស្កេនកូដនឹងផ្ញើរការជូនដំណឹងប្រសិនបើអ្នកប្រើស្កេនកូដ QR ខុស ឬព្យាយាមចតកង់របស់ពួកគេនៅខាងក្រៅតំបន់ដែលកំណត់។ យ៉ាងណាមិញមូលហេតុដែលទីភ្នាក់ងារនេះ ដាក់ឱ្យប្រើនូវកម្មវិធីស្កេនកូដនេះ គឺដើម្បីលើកកម្ពស់ការអនុវត្តការចតយានយន្តដែលមានទំនួលខុសត្រូវ និងគ្រប់គ្រងការខ្វែងគំនិតដែលបានធ្វើឡើងដោយកន្លែងចតរថយន្ត៕


អត្ថបទ៖ លីដា
ប្រភព៖ channelnewsasia
- Share This Post:






