ព្រះមហាក្សត្រ ចេញព្រះរាជក្រឹត្យតែងតាំង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិកាចំនួន ១០រូប នៃក្រសួងព្រះបរមរាជវាំង
រាជធានីភ្នំពេញ៖ យោងតាមព្រះរាជក្រឹត្យ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ទ្រង់បានចេញព្រះរាជក្រឹត្យត្រាស់បង្គាប់តែងតាំងមុខតំណែង រដ្ឋលេខាធិការ និងអនុរដ្ឋលេខាធិការ ចំនួន១០រូប នៃក្រសួងព្រះបរមរាជវាំង។

ព្រះមហាក្សត្រ ត្រាស់បង្គាប់តែងតាំងជារដ្ឋលេធិការ និងអនុរដ្ឋលេខាធិការ នៃក្រសួងព្រះបរមរាជវាំង៖
១.ឯកឧត្តម សូ ស៊ូនួន ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
២.ឯកឧត្តម ម៉ែន វុទ្ធី ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៣.ឯកឧត្តម វ៉ាន់ វ៉ាន ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៤.ឯកឧត្តម ឡាច សុភាព ជារដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៥.ឯកឧត្តម ហូ ឌូណូ ជាអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៦.ឯកឧត្តម កាន់ សូវណ្ណា ជាអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៧.ឯកឧត្តម អៀក ជី ជាអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៨.ឯកឧត្តម នូវ សរពិសិដ្ឋ ជាអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
៩.ឯកឧត្តម ទេព ញ៉ ជាអនុរដ្ឋលេខាធិការ បន្ថែមលើមុខងារបច្ចុប្បន្ន
១០.ឯកឧត្តម ជៀប ច័ន្ទយុត្ថា ជាអនុរដ្ឋលេខាធិការ ៕
