ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    អគ្គិសនីកម្ពុជា មិនយកថ្លៃរៀបចំប្រព័ន្ធខ្សែភ្លើងជូនពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង ខណៈចំណាយថវិកាប្រមាណជា៦លានដុល្លារ

    BY Naren October 21, 2022
    អគ្គិសនីកម្ពុជា មិនយកថ្លៃរៀបចំប្រព័ន្ធខ្សែភ្លើងជូនពលរដ្ឋនៅតំបន់រុនតាឯក និងពាក់ស្នែង ខណៈចំណាយថវិកាប្រមាណជា៦លានដុល្លារ

    (សៀមរាប)៖ នៅព្រឹកថ្ងៃសុក្រ ទី២១ ខែតុលា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានបន្តជួបសំណេះសំណាលជាលើកទី៣ ជាមួយប្រជាពលរដ្ឋប្រមាណ ១,៨៥៣គ្រួសារទៀត ដែលបានស្ម័គ្រចិត្តរើលំនៅឋាន និងសំណង់ផ្សេងៗចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់ ស្ថិតក្រោមការគ្រប់គ្រងរបស់អាជ្ញាធរជាតិអប្សរា ទៅតាំងទីលំនៅនៅតំបន់អភិវឌ្ឍន៍ថ្មី រុនតាឯក។

    សម្ដេចតេជោ បានមានប្រសាសន៍ឱ្យដឹងថា អគ្គិសនីកម្ពុជា បានរៀបចំប្រព័ន្ធខ្សែភ្លើងនៅតំបន់រុនតាឯក និងពាក់ស្នែង ដោយចំណាយថវិកាប្រមាណជា ៦លានដុល្លារ ប៉ុន្ដែអគ្គិសនីកម្ពុជា មិនទាមទារប្រាក់ពីរដ្ឋាភិបាលឡើយ ដើម្បីកសាងហេដ្ឋារចនាសម្ព័ន្ធនៅតំបន់ទាំងនេះ។ សម្ដេចតេជោបន្ដថា អគ្គិសនីនឹងដាក់ទីស្នាក់ការអគ្គីសនីនៅតំបន់រុនតាឯកនេះ ខណៈរាជរដ្ឋាភិបាល ប្រគល់ដីជាងកន្លះហិកតា ដើម្បីប្រតិបត្តិការអគ្គិសនីនៅតំបន់នេះ។

    កិច្ចសំណេះសំណាលនេះ បានធ្វើឡើងនៅភូមិធម្មជាតិរុនតាឯក ស្ថិតក្នុងស្រុកបន្ទាយស្រី ខេត្តសៀមរាប ជាទីតាំងដែលរាជរដ្ឋាភិបាលផ្តល់ដីជូនពលរដ្ឋជាថ្នូរការរុះរើសំណង់ចេញពីតំបន់រមណីយដ្ឋានអង្គរ និងតំបន់គ្រប់គ្រងដោយអាជ្ញាធរជាតិអប្សរា៕

    Share This Post: