Short News

ព្រឹកនេះសម្តេចតេជោ ហ៊ុន សែន អញ្ជើញផ្តល់ស្រូវពូជជាង ១ពាន់តោន ជូនប្រជាពលរដ្ឋជាង១ម៉ឺនគ្រួសារនៅខេត្តបាត់ដំបង

BY
Oun Mey
October 24, 2022

ខេត្តបាត់ដំបង៖ យោងតាមការចុះផ្សាយរបស់ ក្រសួងព័ត៌មាន នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ ២០២២នេះ បានអញ្ជើញជួបសំណេះ សំណាល និងផ្តល់ស្រូវពូជចំនួនជាង ១ ពាន់តោន ជូនប្រជាពលរដ្ឋចំនួន ១១,៥២៨គ្រួសារ ដែលរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀងនៅខេត្ត បាត់ ដំបង ព្រមទាំងរៀបចំកញ្ចប់ស្បៀង អាហារ និងថវិកាជូនដល់បងប្អូន ដើម្បីដោះស្រាយការលំបាកនៅក្នុងជីវភាពផងដែរ។

Share This Post: