ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) ឆ្នាំសិក្សា២០២១-២០២២ បានចាប់ផ្តើមហើយនៅព្រឹកនេះ
នៅព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២នេះ គឺជាថ្ងៃទី១ នៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) សម្រាប់ឆ្នាំសិក្សា២០២១-២០២២ ហើយសម្រាប់ការប្រឡងឆ្នាំនេះ មានរយៈពេល២ថ្ងៃពេញ គឺចាប់ពីថ្ងៃទី២៤ ដល់ ២៥ ខែតុលា ឆ្នាំ២០២២។

+ សម្រាប់ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២
ពេលព្រឹក
– ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖០០នាទី តែងសេចក្តី (៩០នាទី)
– ម៉ោង៩៖៣០នាទី ដល់ម៉ោង ១០៖០០នាទី គីមីវិទ្យា (៣០នាទី)
– ម៉ោង១០៖៣០នាទី ដល់ម៉ោង ១១៖០០នាទី ផែនដី និងបរិស្ថានវិទ្យា (៣០នាទី)
ពេលរសៀល
– ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី រូបវិទ្យា (៤៥នាទី)
– ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ភូមិវិទ្យា (៣០នាទី)
– ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី សីលធម៌-ពលរដ្ឋវិទ្យា (៤៥នាទី)
+ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២
ពេលព្រឹក
– ម៉ោង៧៖៣០នាទី ដល់ម៉ោង ៩៖៣០នាទី គណិតវិទ្យា (១២០នាទី)
– ម៉ោង១០៖០០នាទី ដល់ម៉ោង ១១៖០០នាទី ការសរសេរតាមអាន (៦០នាទី)
ពេលរសៀល
– ម៉ោង១៤៖០០នាទី ដល់ម៉ោង ១៤៖៤៥នាទី ជីវវិទ្យា (៤៥នាទី)
– ម៉ោង១៥៖១៥នាទី ដល់ម៉ោង ១៥៖៥៥នាទី ប្រវត្តិវិទ្យា (៣០នាទី)
– ម៉ោង១៦៖២៥នាទី ដល់ម៉ោង ១៧៖១០នាទី ភាសាបរទេស (៤៥នាទី)
សម្រាប់ពេលវេលាប្រកាសលទ្ធផល នឹងត្រូវធ្វើឡើងនៅថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ៕
