អាជ្ញាធរខណ្ឌសែនសុខ សម្រេចបិទផ្លូវលេខ១៩៨៦ ចំណុចកែងផ្លូវលេខ១០០៧ ជាបណ្តោះអាសន្ន ដើម្បីបើកការដ្ឋានកាត់ផ្លូវដាក់ប្រព័ន្ធលូថ្មី
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ ទូរទស្សន៍ជាតិកម្ពុជា ទទក នៅថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា រដ្ឋបាលខណ្ឌសែនសុខ សម្រេចបិទផ្លូវលេខ១៩៨៦ ចំណុចកែងផ្លូវលេខ១០០៧ ជាបណ្តោះអាសន្នដើម្បីបើកការដ្ឋានកាត់ផ្លូវដាក់ប្រព័ន្ធលូថ្មី១,៥ម៉ែត្រ ភ្ជាប់ទៅប្រព័ន្ធលូដែលមានស្រាប់នៅលើផ្លូវ១០០៧ (ខាងត្បូងផ្លូវលេខ១៩៨៦)។

ដើម្បីរំដោះទឹកពីប្រឡាយ អូរអាគុជ ទៅប្រឡាយម៉ុងរិទ្ធីដោយដំណើការការដ្ឋានចាប់ពីថ្ងៃទី១៧ តុលា ២០២២ នឹងបញ្ចប់ការដ្ឋាននៅថ្ងៃទី២៤ តុលា២០២២ ដែលមានរយៈពេលសរុបចំនួន ៧ថ្ងៃ បណ្តាលឲ្យមានការរំខានដល់ការធ្វើចរាចររបស់បងប្អូនប្រជាពលរដ្ឋនិងម្ចាស់យានយន្តដែលធ្វើដំណើរឆ្លងកាត់តំបន់នេះ។
រដ្ឋបាលខណ្ឌសែនសុខ សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ម្ចាស់រថយន្ត និងទោចក្រយានយន្ត គ្រប់ប្រភេទដែលធ្វើដំណើរឆ្លងកាត់ការរដ្ឋានផ្លូវលេខ ១៩៨៦ កែងផ្លូវ១០០៧ សូមធ្វើការពង្វាងចរាចរតាមកាលបរិច្ឆេទដូចបានជម្រាបជូនខាងលើ ។ផុតរយៈពេលនេះការដ្ឋាននឹងបញ្ចប់ការងារ ហើយបើកអោយធ្វើចរាចរជាធម្មតាវិញ ប្រកបដោយគុណភាព និងសុវត្ថិភាពចរាចរណ៍ ៕













