ព័ត៌មានជាតិ
រយៈពេល៣ថ្ងៃ នៃព្រឹត្តិការណ៍អុំទូកខេត្តក្រចេះ បានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិមកលេងកម្សាន្ត សរុបជាង ១២ម៉ឺននាក់
BY Khmernote Media
October 25, 2022
ខេត្តក្រចេះ៖ យោងតាមការចុះផ្សាយរបស់ មន្ទីរទេសចរណ៍ខេត្តក្រចេះ បានឱ្យដឹងថា គិតចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ នៃព្រឹត្តិការណ៍អុំទូកខេត្តក្រចេះ រួមមានទាំងការតាំងពិព័រណ៍ទំនិញ ផលិតផលក្នុងស្រុក និងវត្ថុប្រើប្រាស់រាប់រយមុខ រួមទាំងការប្រគុំតន្ត្រី រត់ប្រណាំង និងជិះកង់ប្រណាំងកម្សាន្តផងនោះ។

ខេត្តក្រចេះ បានស្រូបទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ(បរទេសផ្ទៃក្នុង) សរុបចំនួន ១២៥,៨៣១នាក់ ក្នុងនោះទេសចរអន្តរជាតិ(បរទេសផ្ទៃក្នុង)សរុបចំនួន ១,១៣១នាក់ ៕















ប្រភព៖ មន្ទីរទេសចរណ៍ខេត្តក្រចេះ