ខ្មែរណូត

ស្វែងរក

  • PR

    អ្នកសៀមរាបត្រៀម! ថ្ងៃឆ្លងឆ្នាំនេះ PassApp នឹងមានអ្វីពិសេសសម្រាប់ចែកជូន

    BY Khmernote Media December 29, 2018
    អ្នកសៀមរាបត្រៀម! ថ្ងៃឆ្លងឆ្នាំនេះ PassApp នឹងមានអ្វីពិសេសសម្រាប់ចែកជូន

    រាជធានីភ្នំពេញ៖ ដើម្បីអបអរពិធីឆ្លងឆ្នាំថ្មី ២០១៨ – ២០១៩ ក្រុមហ៊ុនផ្ដល់សេវាកម្មដឹកអ្នកដំណើរ PassApp នឹងនាំភាពសប្បាយរីករាយមួយសម្រាប់អ្នកខេត្តសៀមរាប ក្នុងថ្ងៃឆ្លងឆ្នាំ គឺថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ ២០១៨ ពេញមួយថ្ងៃពេញតាមរយៈបងប្អូន PassApp ទាំង ៦ នាក់។

    កម្មវិធីនោះនឹងធ្វើឡើងចេញពីបងប្អូន PassApp ទាំង ៦ ដែលពួកគាត់នឹងធ្វើដំណើរផ្សងព្រេងទៅតាមទីកន្លែងសំខាន់ៗនៃខេត្តសៀមរាប ដើម្បីចែកជូនកាដូរឆ្នាំថ្មី ព្រមនឹងផ្ដល់ឱកាសឲ្យបងប្អូនទាំងអស់អាចថតរូប Cute! Cute!ជាមួយពួកគាត់ ។
    ដូច្នេះ! សម្រាប់ប្រិយមិត្តទាំងដែលមានដំណើរកម្សាន្តទៅខេត្តសៀមរាប ឬក៏អ្នករស់នៅទីនោះផ្ទាល់ សូមកុំភ្លេចស្វែងរកគាត់ ដើម្បីទទួលបានកាតបញ្ចុះតម្លៃពិសេសទាំងអស់គ្នាណា៎។ ហើយខាងក្រោមនេះជាទិដ្ឋភាពមួយចំនួនដែលបង PassApp ទាំង ៦ ត្រៀមខ្លួន ដើម្បីជួបបងប្អូនយើងទាំងអស់គ្នា៖

    របៀបបញ្ចូលកូដបញ្ចុះតម្លៃ

    បន្ទាប់ពីទទួលបានកាដូរកូដបញ្ចុះតម្លៃ ពីបងប្អូនទាំង ៦ របស់ PassApp ហើយប្រិយមិត្តទាំងអស់អាចរីករាយជាមួយការធ្វើដំណើរព្រមជាមួយការបញ្ចុះតម្លៃពិសេសពី PassApp ដោយគ្រាន់តែលោកអ្នកធ្វើការបញ្ចូលកូដបញ្ចុះតម្លៃតាមជំហានខាងក្រោម៖

    ជំហានទី 1: ចុចលើ Promo ដើម្បីចូលមកកាន់ទំព័របញ្ចុះតម្លៃ
    ជំហានទី 2: វាយបញ្ចូលកូដបញ្ចុះតម្លៃ (ដែលមានបង្ហាញលើកាត) រួចចុចលើ Activate

    ** ចុច Share promotion code ទៅកាន់មិត្តភក្តិរបស់អ្នកកាន់តែច្រើននឹងទទួលបានកាន់តែច្រើន តាមរយៈ Social Media។

    ចុចលើ VDO ខាងក្រោមដើម្បីមើលសកម្មភាពបង PassApp ទាំង ៦ នាក់ត្រៀមខ្លួន

    សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមក info@passapptaxis.com ឫមកកាន់លេខ 016 789 123/077 789 323

    Share This Post:
    MPO4D jitutoto mpo4d Mpoplay