ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    មន្ទីរធនធានទឹកខេត្តកំពង់ចាម ចុះអន្តរាគមន៍ទប់ស្កាក់ការបាក់ច្រាំងទន្លេមេគង្គនៅស្រុកស្ទឹងត្រង់ប្រវែង ៦០ម៉ែត្រ ដែលបានបាក់

    BY Khmernote Media October 25, 2022
    មន្ទីរធនធានទឹកខេត្តកំពង់ចាម ចុះអន្តរាគមន៍ទប់ស្កាក់ការបាក់ច្រាំងទន្លេមេគង្គនៅស្រុកស្ទឹងត្រង់ប្រវែង ៦០ម៉ែត្រ ដែលបានបាក់

    ខេត្តកំពង់ចាម៖ យោងតាមការចុះផ្សាយរបស់ ក្រសួងធនធានទឹក និងឧតុនិយម នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានឱ្យដឹងថា តបតាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម នាព្រឹកថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ បានបញ្ជាឲ្យឯកឧត្ដម ម៉ៅ ហាក់ អនុប្រធានអាជ្ញាធរទន្លេសាប ដឹកនាំក្រុមការងារនាយកដ្ឋានជលសាស្ត្រ និងការងារទន្លេ ដោយសហការជាមួយលោក អ៊ុម វិបុល ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ចាម អន្តរាគមន៍ជាបន្ទាន់ ទប់ស្កាក់ការបាក់ច្រាំងទន្លេមេគង្គ ដោយរងចាំតែទូកខ្សាច់ និងសម្ភារមកដល់នឹងចាប់អនុវត្តភ្លាម ។

    ការបាក់ច្រាំងទន្លេមេគង្គនេះ នៅភូមិពាមក្រៅ ឃុំពាមកោះស្នាស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដែលបាក់កាលពីយប់មិញវេលាប្រមាណម៉ោង១ និង៣០នាទីឈានចូលថ្ងៃទី២៥ ខែតុលា ប្រវែង ៦០ម៉ែត្រ ៕

    ប្រភព៖ ក្រសួងធនធានទឹក និងឧតុនិយម/Ministry of Water Resources and Meteorology

    Share This Post: