Short News

មនុស្ស ១៣នាក់បានបាត់បង់ជីវិតនៅក្នុងហេតុការណ៍ភ្លើងឆេះទូកកំពុងធ្វើដំណើរនៅលើឆ្នេរសមុទ្រឥណ្ឌូនេស៊ី

BY
Oun Mey
October 26, 2022

ឥណ្ឌូនេស៊ី៖ យ៉ាងយោចណាស់មានពលរដ្ឋឥណ្ឌូនេស៊ីចំនួន ១៣នាក់បានស្លាប់បាត់បង់ជីវិតនៅក្នុងហេតុការណ៍គ្រោះថ្នាក់ដ៏កម្រងមួយ គឺហេតុការណ៍ភ្លើងឆេះទូកនៅកណ្តាលសមុទ្រ។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Channel News Asia នៅព្រឹកថ្ងៃអង្គារ ទី២៥ ខែតុលានេះបានឲ្យដឹងថា ហេតុការណ៍នេះបានកើតឡើងនៅតំបន់ឆ្នេរសមុទ្រនៃកោះ Timor ដែលស្ថិតនៅក្នុងខេត្ត Nusa Tenggara ភាគខាងត្បូងនៃប្រទេសឥណ្ឌូនេស៊ី។

Share This Post: