ខ្មែរណូត

ស្វែងរក

Short News

បុរស​វៀតណាម​ម្នាក់​បានបាត់បង់ជីវិតដោយសារ​ជំងឺ​ឆ្កែឆ្កួត​ បន្ទាប់ពីគាត់​ហូបសាច់ឆ្កែអស់រយៈពេល ២ខែក្រោយមក

BY Oun Mey October 26, 2022

បុរសអាយុ ៥០ឆ្នាំម្នាក់ រស់នៅទីក្រុងហាណូយ បានស្លាប់ដោយសារជំងឺឆ្កែឆ្កួត (Rabies) ក្រោយរយៈពេល ២ខែ បន្ទាប់ពីគាត់បានសម្លាប់សត្វឆ្កែចំនួន ២ក្បាល ដើម្បីយកមកធ្វើជាអាហារ។ នាយកដ្ឋានសុខាភិបាលទីក្រុងហាណូយ បានប្រកាសនៅថ្ងៃអង្គារនេះថា បុរសម្នាក់នោះរស់នៅស្រុក Me Linh ហើយគាត់ចាប់មានការឈឺក្បាល ក្តៅខ្លួន ឈឺសាច់ដុំ ពិបាកដកដង្ហើម និងខ្លាចទឹក ខ្យល់ និងពន្លឺ ចាប់តាំងពីថ្ងៃទី១៦ ខែតុលា។ លុះរហូត ២​ថ្ងៃ ​ក្រោយ​មក គ្រួសារ​របស់​គាត់​បាន​នាំ​គាត់​ទៅ​កាន់​មន្ទីរពេទ្យ​​ស្រុក និងបានរកឃើញថា គាត់បានវិជ្ជមានជំងឺផ្ដាសាយធំប្រភេទ B (influenza B virus)។ កំឡុងពេលទទួលការព្យាបាលនោះផងដែរ គេសង្កេតឃើញថា គាត់ងាយនឹងឆាប់ខឹង ហើយនិយាយស្ដីម្នាក់ឯងជាញឹកញាប់។

Share This Post: