ឆ្លងចរន្តអគ្គិសនី បង្កជាអគ្កិភ័យឆេះរថយន្តប្រភេទសុំាងយ៉ុងអស់ចំនួន ០១គ្រឿង ខូចខាតទាំងស្រុង ស្ថិតនៅផ្លូវលំ ភូមិចុងថ្នល់ខាងលិច ខណ្ឌសែនសុខ
រាជធានីភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ បានឱ្យដឹងថា នៅវេលាម៉ោង ១៣៖៣០ នាទីថ្ងៃត្រង់ ថ្ងៃអង្គារ ១កើត ខែកតិ្តកឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២៥ ខែតុលាឆ្នាំ២០២២ មានករណីអគ្គិភ័យឆេះរថយន្តមួយគ្រឿងបានកើតឡើងនៅចំណុច ផ្ទះលេខ២៨៧អា ផ្លូវលំ ក្រុមទី០៦ ភូមិចុងថ្នល់ខាងលិច សង្កាត់ទឹកថ្លាខណ្ឌសែនសុខ រាជធានីភ្នំពេញ ម្ចាស់ឈ្មោះ ហុង ប៊ុនរឿន ភេទ ប្រុស អាយុ ៥៣ឆាំ្ន ជនជាតិខែ្មរ មុខរបរ នគរបាល។

– មូលហេតុ៖ បណ្តាលមកពីឆ្លងចរន្តអគ្គិសនី ។
– ប្រភេទសំណង់៖ ថ្មប្រក់សង្ក័សីទំហំ ៣ម៉ែត្រ x ៥ម៉ែត្រ ។
– ខូចខាតសម្ភារ៖ ឆេះរថយន្តប្រភេទសុំាងយ៉ុងអស់ចំនួន០១គ្រឿង ផ្លាក់លេខភំ្នពេញ 2i.2834 នឹងបន្ទប់ដាក់រថយន្តទំហំ ៣ម៉ែត្រ X ៥ម៉ែត្រ ឆេះអស់ទាំងស្រុង និងពុំបានឆេះរាលដាលដល់ផ្ទះអ្នកជិតខាងឡើយ។
– ស្លាប់មនុស្ស ៖ គ្មាន ។
– របួសមនុស្ស៖ គ្មាន ។
+ កងកម្លាំងអន្តរាគមន៍បង្ការពន្លត់អគ្គិភ័យ និងសង្គ្រោះ បានប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ០៤ គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ រថយន្ត ស្មើរនឹង ០៤ម៉ែត្រគូប ។
– ពន្លត់ចប់ : នៅវេលាម៉ោង ១៤:០០ នាទី ថ្ងៃខែឆ្នាំដដែល ៕









ប្រភព៖ នាយកដ្ឋាននគរបាលបង្ការពន្លត់អគ្គិភ័យនិងសង្គ្រោះ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ