ខ្មែរណូត

ស្វែងរក

  • ព័ត៌មានជាតិ

    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣០ ខែតុលា អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់អគ្គិសនីតាមតំបន់មួយចំនួន ដើម្បីរុះរើគន្លងខ្សែបណ្តាញ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

    BY Khmernote Media October 26, 2022
    ចាប់ពីថ្ងៃស្អែក ដល់ថ្ងៃទី៣០ ខែតុលា អគ្គិសនីកម្ពុជា ផ្អាកផ្គត់ផ្គង់អគ្គិសនីតាមតំបន់មួយចំនួន ដើម្បីរុះរើគន្លងខ្សែបណ្តាញ ងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ

    រាជធានីភំ្នពេញ៖ នៅថ្ងៃពុធ ២កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២២ យោងតាមការចុះផ្សាយរបស់ អគ្គិសនីកម្ពុជា បានចេញសេចក្តីជូនដំណឹងស្តីពីការអនុវត្តការងារជួសជុល ផ្លាស់ប្តូរតម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនីរបស់អគ្គិសនីកម្ពុជា ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ នៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២២ ដល់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២២ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែងដូចសេចក្តីជូនដំណឹងលម្អិតខាងក្រោម។

    ទោះជាមានការខិតខំថែរក្សាមិនឲ្យមានការប៉ះពាល់ដល់ការផ្គត់ផ្គង់អគ្គិសនីធំដុំ ប៉ុន្តែការផ្គត់ផ្គង់ចរន្តអគ្គិសនីនៅតំបន់ខាងលើអាចនឹងមានការរអាក់រអួលខ្លះៗជៀសមិនផុតដែលយើងខ្ញុំស្នើសុំអភ័យទោសទុកជាមុន ៕

    ប្រភព៖ អគ្គិសនីកម្ពុជា – EDC

    Share This Post: