Short News

តុលាការអង់គ្លេសសម្រេចផ្តន្ទាទោសបុរសម្នាក់ដែលបានយកថង់គ្របមុខដើម្បីធ្វើសកម្មភាពប្លន់យកប្រាក់និងបារីឲ្យជាប់គុក ២ឆ្នាំកន្លះ

BY
Oun Mey
October 27, 2022

អង់គ្លេស៖ ចោរកំប្លែងម្នាក់ត្រូវបានតុលាការនៃប្រទេសអង់គ្លេសសម្រេចកាត់ទោសឲ្យជាប់គុករយៈពេល ២ឆ្នាំ កន្លះ ក្រោយរូបគាត់បានព្យាយាមធ្វើសកម្មភាពប្លន់ប្រាក់និងបារី  ហើយក្នុងអំឡុងពេលធ្វើសកម្មភាពប្លន់នោះរូបគាត់បានយកថង់ប្លាស្ទិកពណ៌លឿងមួយមកពាក់ដើម្បីលាក់បាំងមុខមាត់របស់គាត់។ បើយោងតាមការចុះផ្សាយរបស់បណ្តាញសារព័ត៌មាន Daily Mail បានឲ្យដឹងថា សកម្មភាពប្លន់គួរឲ្យអស់សំណើចនេះបានកើតឡើងតាំងពីថ្ងៃទី ២៣ ខែសីហាកន្លងទៅម្លេះ តែការសម្រេចផ្តន្ទាទោសពីតុលាការទើបត្រូវបានធ្វើឡើងកាលពីដើមសប្តាហ៍នេះ។

Share This Post: