Short News

បាត់បង់ជីវិតមនុស្ស ១៥នាក់ និងរបួស ១៩នាក់ នៅក្នុងការវាយប្រហារលើទីសក្ការបូជាមួយក្នុងប្រទេសអ៊ីរ៉ង់

BY
Oun Mey
October 28, 2022

អាជ្ញាធរអ៊ីរ៉ង់បាននិយាយថា យ៉ាងហោចណាស់មានមនុស្សចំនួន ១៥ នាក់ បានស្លាប់ បូករួមទាំងកុមារចំនួន ២ នាក់ ខណៈមនុស្សចំនួន ១៩ នាក់ បានរងរបួស នៅក្នុងការវាយប្រហារលើទីសក្ការបូជាមួយកន្លែង របស់ជនជាតិមូស្លីមនិកាយ​ស៊ីយ៉ា (Shia) ក្នុងទីក្រុង Shiraz ភាគខាងត្បូងប្រទេសអ៊ីរ៉ង់។ ប្រភពបាននិយាយថា ភេរវករប្រដាប់អាវុធបានបើកការបាញ់ប្រហារទៅលើមនុស្សនៅខាងក្នុងទីសក្ការបូជា Shah Cheragh កាលពីថ្ងៃពុធ នៅពេលដែល​មនុស្ស​យ៉ាងច្រើន​កុះករកំពុងស្ថិតនៅបរិវេណនោះ។

Share This Post: